ព័ត៌មានជាតិ
តើការធានារ៉ាប់រងការធ្វើកសិកម្ម មានដំណើរយ៉ាងណាខ្លះ?
ពាក់ព័ន្ធក្រុមហ៊ុនផ្តល់សេវាកម្មធានារ៉ាប់រងនៅកម្ពុជា ក៏មានក្រុមហ៊ុនផ្តល់សេវាកម្មធានារ៉ាប់រងលើការធ្វើកសិកម្ម ដែលជាវិស័យចម្បងមួយក្នុងប្រទេសកម្ពុជា។

លោក នី លីហួង ប្រធានគណៈកម្មការអប់រំ នៃសមាគមធានារ៉ាប់រងកម្ពុជា
ថ្លែងនៅក្នុងវេទិកាចែករំលែកព័ត៌មានអំពី «បច្ចុប្បន្នភាពនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជាជាមួយក្លិបអ្នកកាសែតកម្ពុជា»លោក នី លីហួង ប្រធានគណៈកម្មការអប់រំ នៃសមាគមធានារ៉ាប់រងកម្ពុជា បានពន្យល់ពីដំណើរការការផ្តល់សេវាកម្មធានារ៉ាប់រងលើការធ្វើកសិកម្មដែលបានអនុវត្តជាង ១០ ឆ្នាំមកហើយក្នុងប្រទេសកម្ពុជា។
លោក នី លីហួង បានឲ្យដឹងថា ការផ្តល់ធានារ៉ាបរងលើការធ្វើកសិកម្ម គឺអនុវត្តទៅលើការដាំដុះដំណាំកសិកម្មមួយចំនួនដូចជាស្រូវ ពោត ដំឡូងមី ស្វាយចន្ទី កៅស៊ូជាដើម។
ការធានារ៉ាប់រងលើការធ្វើកសិកម្ម មានការធានាលើកត្តាប្រែប្រួលអាកាសធាតុ ទៅលើទិន្នផលជាដើម។ បន្ថែមពីនេះ ក៏អាចធានាទៅលើប្រាក់ចំណេញ និងប្រាក់ចំណូលផងដែរ។ នេះបើតាមលោក នី លីហួង។
យ៉ាងណាមិញ លោក នី លីហួង បានគូសបញ្ជាក់ថា ការធានារ៉ាប់រងលើការធ្វើកសិកម្ម មិនទាន់អនុវត្តបានទូលំទូលាយនោះទេ ដោយសារការធានារ៉ាប់រងលើការធ្វើកសិកម្មខុសប្លែកពីធានារ៉ាប់រងផ្សេងទៀត។ ធានារ៉ាប់រងលើការធ្វើកសិកម្មអាស្រ័យលើទីតាំងជាក់ស្ដែង ស្ថានភាព អាកាសធាតុ ប្រភេទដំណាំដាំដុះ ប្រភេទដីដែលខុសគ្នាពីតំបន់មួយទៅតំបន់មួយតាមភូមិ ស្រុក ខេត្តនីមួយៗ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


