ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន សម្ពោធនាវាចម្បាំងថ្មី និងធំបំផុតរបស់កូរ៉េខាងជើង ទម្ងន់៥ ០០០តោន
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃសុក្រទី២៥ខែមេសា បានចូលរួមក្នុងពិធីសម្ពោធនាវាពិឃាតពហុមុខងារថ្មីទម្ងន់ ៥ ០០០តោននៅឯកំពង់ផែ Nampho។

យោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានរដ្ឋ KCNA នាវាពិឃាតនេះ ត្រូវបានបំពាក់ដោយ«អាវុធដ៏មានឥទ្ធិពលបំផុត» ហើត្រូវបានសាងសង់ក្នុងរយៈពេលត្រឹមតែ៤០០ថ្ងៃប៉ុណ្ណោះ ដោយប្រើធនធាន និងបច្ចេកវិទ្យាក្នុងស្រុកសុទ្ធសាធ។ លោក Jo Chun Ryong លេខាបក្សកម្មករដែលកំពុងកាន់អំណាចនៅកូរ៉េខាងជើង បានគូសបញ្ជាក់អំពីការអភិវឌ្ឍរបស់នាវានេះគឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសកូរ៉េខាងជើង ក្នុងការពង្រឹងកងកម្លាំងជើងទឹករបស់ខ្លួន។
អ្នកវិភាគបានលើកឡើងថា នាវាចម្បាំងប្រភេទថ្មីនេះ អាចមានបំពាក់ប្រព័ន្ធបាញ់មីស៊ីលជាច្រើនប្រភេទ ដូចជា មីស៊ីលប្រឆាំងនាវា មីស៊ីលបាញ់គោលដៅលើដី និងមីស៊ីលការពារអាកាស។ រូបភាពពីផ្កាយរណបបង្ហាញថា នាវានេះមានប្រវែងប្រហែល ១៤០ម៉ែត្រ ដែលធ្វើឲ្យវាក្លាយជានាវាចម្បាំងដ៏ធំបំផុតដែលត្រូវបានសាងសង់នៅលើទឹកដីកូរ៉េខាងជើង។
សូមបញ្ជាក់ថា ការសម្ពោធនាវាពិឃាតនេះ ស្របទៅនឹងកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយរបស់កូរ៉េខាងជើង ដើម្បីធ្វើទំនើបកម្មសមត្ថភាពយោធារបស់ខ្លួន រួមទាំងការអភិវឌ្ឍនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងប្រព័ន្ធមីស៊ីលកម្រិតខ្ពស់។ ភាពជឿនលឿនទាំងនេះ បញ្ជាក់ពីចេតនារបស់ទីក្រុងព្យុងយ៉ាង ក្នុងការពង្រឹងកម្លាំងដែនសមុទ្រ ចំពេលមានភាពតានតឹងក្នុងតំបន់កំពុងបន្ត៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


