ព័ត៌មានជាតិ
នាវាចម្បាំងរុស្សី៣គ្រឿង ផ្ទុកនាវិក២៦២នាក់ ចូលចតនៅកម្ពុជា៤ថ្ងៃ
នាវាចម្បាំងរបស់រុស្សី៣គ្រឿង ផ្ទុកនាវិកសរុប២៦២នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាវេលាម៉ោង0៩:00នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។ នាវានេះនឹងចូលចតនៅកម្ពុជារយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥។ នេះបើតាមសំណេរនៅលើទំព័រហ្វេសប៊ុកទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលំហរសមុទ្រ ចេញផ្សាយនៅព្រឹកថ្ងៃចន្ទនេះ។

តាមប្រភពដដែលនាវាចម្បាំងកងទ័ពជើងទឹក សហព័ន្ធរុស្ស៊ី ចំនួន ៣ គ្រឿងនេះ គឺ ដឹកនាំដោយលោក វរនាវីឯក ALEKSEI ANTSIFEROV នាយសេនាធិការ នៃផ្នែកនាវានៅលើផ្ទៃទឹក កងនាវាប៉ាស៊ីហ្វិកនៃសហព័ន្ធរុស្ស៊ី ជាប្រធានប្រតិភូ។តាមទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលំហរសមុទ្រ លក្ខណៈបច្ចេកទេសនាវាទី១ គឺមានឈ្មោះ REZKIY លេខ 343 និងនាវាទី២ឈ្មោះ HERO លេខ 339 មានទម្ងន់ផ្ទុក ២២៥០ តោន បណ្ដោយ ១០៤.៥ម៉ែត្រទទឹង ១៣ ម៉ែត្រជម្រៅទឹក ៧.៩៥ម៉ែត្រ ដូចគ្នា។ រីឯនាវាទី៣ឈ្មោះ PECHENGA មានទម្ងន់ផ្ទុក ១២,៨៩១ តោន បណ្ដោយ ១៣០ម៉ែត្រ ទទឹង ២០ម៉ែត្រ ជម្រៅទឹក ៧.២ ម៉ែត្រ។

តាមការគ្រោងទុកគណៈប្រតិភូនាវាអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយអភិបាលខេត្តព្រះសីហនុ, មេបញ្ជាការមូលដ្ឋានសមុទ្ររាម, មេបញ្ជាការកងទ័ពជើងទឹក នៃកងយុទ្ធពលខេមរភូមិន្ទ និងមានការលេងកីឡាជាមិត្តភាព បាល់ទះ បាល់ទាត់ រវាងនាវិកកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ជាមួយនាវិកកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម។

នេះមិនមែនជាលើកទីមួយឡើយដែលនាវារបស់រុស្ស៊ីចូលចតនៅកម្ពុជា។ គួរជ្រាបថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ នាវាប្រឆាំងនាវាមុជទឹកដ៏ធំរបស់រុស្សី មានទម្ងន់ផ្ទុក ៧ ៥៩៥ តោន មានប្រវែង ១៦២,៨ ម៉ែត្រ ទទឹង១៩.០២ ម៉ែត្រ និងជម្រៅទឹក ៦.២ម៉ែត្រ ផ្ទុកនាវិកសរុបចំនួន ៣៨៨នាក់ បានចូលចតនៅកម្ពុជារយៈពេល ៤ថ្ងៃ។
គួរឱ្យដឹងថាកម្ពុជា និងរុស្ស៊ីបានចងភ្ជាប់នូវចំណងទាក់ទងការទូតជាផ្លូវការនៅឆ្នាំ ១៩៥៦។ ទំនាក់ទំនងនៃប្រទេសទាំងពីរត្រូវបានកាត់ផ្ដាច់នៅក្នុងពេលដែលកម្ពុជាធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។
ទំនាក់ទំនងប្រទេសទាំងពីរ ត្រូវបានស្តារឡើងវិញនៅក្នុងឆ្នាំ១៩៧៩ ដោយប្រទេសរុស្ស៊ីបានផ្តល់ជំនួយដ៏ច្រើនសម្រាប់ការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ។ ក្រុមអ្នកជំនាញសូវៀតបានស្តារឡើងវិញនូវស្ថាប័នអប់រំ និងវេជ្ជសាស្រ្ត សាងសង់មន្ទីរ ស្ថាប័នថាមពល ឧស្សាហកម្ម និងកសិកម្មថ្មីៗ។ និស្សិតកម្ពុជាជាច្រើនបានទៅសិក្សានៅតាមបណ្តាទីក្រុងនានារបស់សហភាពសូវៀត ដោយចាប់តាំងពីទសវត្សរ៍៨០ មក មាននិស្សិតកម្ពុជាជាង ៨ ០០០ នាក់ បានទៅសិក្សានៅសាកលវិទ្យាល័យសូវៀត/រុស្ស៊ី៕
ដោយ ង៉ិល ណារ៉ាត់
ដោយ÷ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


