ព័ត៌មានជាតិ
ប្រមុខការពារជាតិរំពឹងថារុស្ស៊ីនឹងបន្តធ្វើការជិតស្និទ្ធជាមួយកងទ័ពកម្ពុជា និងធ្វើសមយុទ្ធយោធារួមគ្នានាពេលខាងមុខ
ប្រមុខការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា រំពឹងថារុស្ស៊ី នឹងនៅតែកាន់ដៃកម្ពុជា ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តការយោធាទ្វេភាគីកាន់តែធំជាងមុន ពិសេសលើការបង្វឹកធនធានមនុស្ស និងការធ្វើសមយុទ្ធយោធារួមគ្នានាពេលខាងមុខ។ ប្រមុខការពារជាតិកម្ពុជា រំពឹងដូច្នេះ ក្នុងពេលនាវាចម្បាំងរបស់នៃកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី២គ្រឿង គឺ Sovershenny និងRezky បាន និងកំពុងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅកម្ពុជា។

នាយឧត្ដមសេនីយ៍ ទៀ សីហា ចាត់ទុកដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹករុស្ស៊ី និងនាវាចម្បាំងមកកាន់កម្ពុជានាពេលនេះ នឹងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងកម្ពុជា និងរុស្ស៊ី ដែលប្រទេសទាំងពីរតែងប្រកាន់យកក្នុងប្រវត្តិនៃទំនាក់ទំនង។

ប្រមុខការពារជាតិកម្ពុជា សង្កត់ធ្ងន់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃទី៨ ខែមេសា នេះថា៖«ខ្ញុំក៏សង្ឃឹមយ៉ាងមុតមាំថា រុស្ស៊ីនឹងនៅតែបន្តគាំទ្រ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធារបស់យើងបន្ថែមទៀត ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្ស និងការធ្វើលំហាត់សមយុទ្ធរួមគ្នានាពេលអនាគត។ »។

ក្នុងពេលនាវាចូលចតភ្លាមៗ នៅព្រឹកថ្ងៃទី៦ ខែមេសា ឯកអគ្គរដ្ឋរុស្ស៊ីប្រចាំនៅកម្ពុជា លោក Anatoly Borovik ក៏បានឆ្លើយនឹងសំណួររបស់ក្រុមអ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងការធ្វើសមយុទ្ធយោធារួមគ្នារវាងកងទ័ពកម្ពុជា និងរុស្ស៊ី។ ឯកអគ្គរដ្ឋទូតរុស្ស៊ី ថ្លែងថា ប្រហែលជានៅពេលអនាគត រុស្ស៊ី និងកម្ពុជា អាចរៀបចំសមយុទ្ធរួមគ្នា ដើម្បីហ្វឹកហាត់រួមគ្នា។ លោកបន្ថែមថា ពីភាគីរុស្ស៊ី គឺតែងតែត្រៀមខ្លួនរួចជាស្រេច ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយភាគីកម្ពុជា។

កម្ពុជា និងរុស្ស៊ីបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅឆ្នាំ ១៩៥៦។ ទំនាក់ទំនងនៃប្រទេសទាំងពីរត្រូវបានកាត់ផ្ដាច់នៅក្នុងពេលដែលកម្ពុជាធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។ ក្រោយមកទំនាក់ទំនងទ្វេភាគីបានស្តារឡើងវិញនៅក្នុងឆ្នាំ១៩៧៩។ ចាប់តាំងពីឆ្នាំ១៩៩៣មក ទំនាក់ទំនងទ្វេភាគីមួយនេះត្រូវបានពង្រឹង និងពង្រីកគួរឱ្យកត់សម្គាល់ ទាំងវិស័យនយោបាយ ការទូត សេដ្ឋកិច្ច យោធា និងរវាងប្រជាជន។

រុស្ស៊ី បានរួមចំណែកក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សទាំងផ្នែកស៊ីវិល និងជាពិសេសនៅក្នុងជួរកងទ័ព។ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ កម្ពុជា-រុស្ស៊ី បានបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយលើវិស័យការពារជាតិ ពោលគឺការចុះហត្ថលេខារួមគ្នាលើឯកសារអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរួម រវាងកងទ័ពជើងគោកកម្ពុជា-រុស្ស៊ីដោយមេបញ្ជាការកងទ័ពជើងគោកប្រទេសទាំងពីរ ក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាពឱ្យកាន់តែជិតស្និទ យូរអង្វែង និងប្រកបដោយទំនុកចិត្ត ដោយឈរលើមូលដ្ឋានសមភាព និងផលប្រយោជន៍ទៅវិញទៅមក៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៦ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


