ព័ត៌មានអន្ដរជាតិ
អគារបុរាណចំនួន៦១៤ក្នុងចំណោម៩៦១ នៅមីយ៉ាន់ម៉ា ខូតខាតដោយសារការរញ្ជួយដី
ក្រសួង ធម្មការសាសនានិងវប្បធម៌មីយ៉ាន់ម៉ាបានឲ្យដឹងថា អគារបុរាណចំនួន៦១៤ក្នុងចំណោម៩៦១ នៅក្នុងតំបន់ Inwa ត្រូវបានខូចខាតដោយសារការរញ្ជួយដីដ៏ខ្លាំងក្លាកាលពីខេមុន។ នេះបើតាមការចេញផ្សាយរបស់ Eleven Media Group នៅថ្ងៃទី៣០ខែមេសានេះ។

ក្រោយរងគ្រោះរញ្ជួយដីកាលពីថ្ងៃទី ២៨ខែមីនា អគារជាច្រើននៅក្នុងប្រទេសមីយ៉ាន់ម៉ា រួមទាំងអគារបុរាណបានរងការបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ ជាការឆ្លើយតបនាយកដ្ឋានស្រាវជ្រាវបុរាណវិទ្យា និងសារមន្ទីជាតិ បានបង្កើតក្រុមចំនួនប្រាំបី ដើម្បីជួសជុលអគារបេតិកភណ្ឌបុរាណ ដែលរងការខូចខាតដោយគ្រោះរញ្ជួយដីនៅ Mandalay, Inwa, Pinya, Palik, Makra, Sagaing ហើយកំពុងធ្វើការស្របតាមគោលការណ៍ណែនាំរបស់អង្គការយូណេស្កូ ដែលការវាយតម្លៃកំពុងត្រូវបានដំណើរការហើយអគារបុរាណកំពុងត្រូវបានផ្តល់អាទិភាព។
ការងារស្ថាបត្យកម្ម និងសិល្បៈកំពុងត្រូវបានវិភាគ និងកត់ត្រា តំបន់ Inwa អគារបុរាណដែលរងការខូចខាតចំនួន ៦១៤ក្នុងចំណោមអគារបុរាណចំនួន ៩៦១ត្រូវបានត្រួតពិនិត្យ ខណៈការថែទាំនឹងត្រូវបានជ្រើសរើសដោយអ្នកជំនាញអន្តរជាតិ។ ក្រៅពីអគារបុរាណនៅ Inwa ក៏មានអគារបុរាណផ្សេងទៀតបានរងផលប៉ះពាល់ផងដែរ និងកំពុងស្ថិតក្រោមការវាយតម្លៃ។

គួរបញ្ជាក់ថា រញ្ជួយដីដ៏សាហាវកាលពីខែមុនបានបំផ្លាញភាគកណ្ដាលប្រទេសមីយ៉ាន់ម៉ាយ៉ាងធ្ងន់ធ្ងរ ខណៈចំនួនអ្នកស្លាប់ និងរបួសនៅក្នុងប្រទេសមីយ៉ាន់ម៉ា ប្រែប្រួលតាមប្រភពផ្សេងៗគ្នា។ យោងតាម Myanma Alinn បានរាយការណ៍ថា គិតត្រឹមថ្ងៃទី ២៥ ខែមេសា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីបានកើនឡើងដល់ ៣៧៦៣នាក់ ខណៈមនុស្សចំនួន ៥១០៧ នាក់បានរងរបួស និង១១០ នាក់បាត់ខ្លួន។ បើតាម Mizzima News អ្នកស្លាប់ចំនួន ៥,៣៥២នាក់ របួស ៧១០៨ នាក់ និងមនុស្សបាត់ខ្លួនចំនួន៥៣៨នាក់៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


