ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន កំពុងបាត់ខ្លួន?
យោងតាមរូបថត ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប្រទេសកូរ៉េខាងជើងបានបង្ហាញថា មេដឹកនាំ គីម ជុងអ៊ុន មិនបានចូលរួមក្នុងការបាញ់សាកល្បងមីស៊ីល Ballistic ថ្មីរបស់ប្រទេសនេះទេ។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការ KCNA របស់កូរ៉េខាងជើងបាននិយាយថា មីស៊ីលយុទ្ធសាស្ត្រប្រភេទថ្មីចំនួនពីរគ្រាប់ បានវាយប្រហារចំគោលដៅនៅឯនាយឆ្នេរសមុទ្រ ភាគខាងកើតកាលពីថ្ងៃព្រហស្បតិ៍។
រូបថតនៅលើគេហទំព័ររបស់កាសែត Rodong Sinmun នៃប្រទេសកូរ៉េខាងជើង បានបង្ហាញពីការបាញ់មីស៊ីលចេញពីជើងទម្រ ក្នុងអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។

ទោះបីជាយ៉ាងណាក៏ដោយ រូបភាពដែលចេញផ្សាយដោយ KCNA មិនបានបង្ហាញពីវត្តមាន មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទេ ដែលជាធម្មតា លោកមិនដែលខកខានចំពោះព្រឹត្តិការណ៍បែបនេះឡើយ
រឿងនេះបានបង្កឲ្យមានមន្ទិលសង្ស័យថា តើលោក គីម ជុងអ៊ុន បាត់ខ្លួនឬក៏យ៉ាងណា ហើយពេលនេះលោកកំពុងស្ថិតនៅឯណា។

KCNA បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់លោក Ri Pyong Chol ដែលត្រួតពិនិត្យការធ្វើតេស្តនេះ ដោយបាននិយាយថា ការអភិវឌ្ឍអាវុធថ្មីគឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការពង្រឹងអំណាចយោធារបស់ប្រទេស និងរារាំងរាល់ការគំរាមកំហែងផ្នែកយោធាដែលមាននៅក្នុងឧបទ្វីបកូរ៉េ។

ការបាញ់សាកល្បងនេះ គឺជាការបង្កហេតុធំបំផុតលើកដំបូងរបស់កូរ៉េខាងជើង ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ឡើងកាន់តំណែងកាលពីខែមករា។
អ្នកជំនាញខ្លះនិយាយថា ប្រទេសកូរ៉េខាងជើង មានគោលបំណងដាក់សម្ពាធលើរដ្ឋបាលលោក បៃដិន ដើម្បីបង្កើនអានុភាពរបស់ខ្លួននៅក្នុងកិច្ចចរចានាពេលអនាគត៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ កូរ៉េខាងជើង ថា មីស៊ីលដែលបាញ់កាលពីម្សិលមិញជាការសាកល្បងប្រព័ន្ធអាវុធយុទ្ធសាស្ត្រថ្មី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


