ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បាញ់មីស៊ីលមួយគ្រាប់ ចំថ្ងៃបោះឆ្នោតអាមេរិក
ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទិកមួយគ្រាប់ សំដៅទៅសមុទ្រជប៉ុន នៅព្រឹកព្រលឹមថ្ងៃអង្គារទី៥ខែវិច្ឆិកាឆ្នាំ២០២៤ ដែលចំថ្ងៃសហរដ្ឋអាមេរិក រៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី។

សកម្មភាពនេះគឺដូចទៅនឹងការព្រមានរបស់ប្រធានការិយាល័យសន្តិសុខជាតិកូរ៉េខាងត្បូង លោក Shin Won-sik ដែលថា ទីក្រុងព្យុងយ៉ាង អាចបាញ់សាកល្បងមីស៊ីល អំឡុងពេលសហរដ្ឋអាមេរិក រៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី។
តាមការបញ្ជាក់ពីសារព័ត៌មាន NHK, មីស៊ីលនេះបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចពិសេសជប៉ុនក្នុងមហាសមុទ្រ ខណៈនាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានណែនាំដល់មន្ត្រីរាជការទាំងអស់ឲ្យប្រមូលនិងវិភាគព័ត៌មាន រួចជូនដំណឹងដល់សាធារណជនឲ្យបានទាន់ពេលវេលា ព្រមទាំងពិនិត្យឲ្យបានហ្មត់ចត់អំពីសុវត្ថិភាពយន្តហោះនិងកប៉ាល់។
ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង កើតឡើងត្រឹមប្រាំថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសនេះធ្វើតេស្តមីស៊ីលអន្តរទ្វីបថ្មីឈ្មោះ Hwasong-19។

មីស៊ីលនេះត្រូវគេអះអាងថា មានសមត្ថភាពអស្ចារ្យនិងកម្លាំងខ្លាំងបំផុត ពោលអាចហោះបានរយៈពេលរហូតដល់៨៦នាទី ក្នុងចម្ងាយជាង ១០០០គីឡូម៉ែត្រ ហើយកម្ពស់របស់មីស៊ីលគឺឈានដល់ទៅ ៧ ០០០គីឡូម៉ែត្រឯណោះ នៅពេលវាឡើងដល់ចំណុចកំពូល។
ស្របពេលជាមួយគ្នានោះ ជប៉ុនក៏ព្រមានដែរថា មីស៊ីលអន្តរទ្វីបនេះ អាចហោះដល់ដីគោកអាមេរិកឯណោះ។
លោក Yoshimasa Hayashi ប្រធានខុទ្ទកាល័យជប៉ុនព្រមានថា «ផ្អែកលើព័ត៌មានដែលយើងទទួលបានអំពីចម្ងាយហោះហើរនិងរយៈកម្ពស់នៃមីស៊ីល ICBM របស់កូរ៉េខាងជើងនេះ យើងជឿថា វាអាចហោះដល់ចម្ងាយ ១៥ ០០០គីឡូម៉ែត្រឯណោះ អាស្រ័យលើក្បាលគ្រាប់បំពាក់លើវា។ គ្មានអ្វីត្រូវឆ្ងល់ឡើយ មីស៊ីលនេះពិតជាអាចធ្វើដំណើរបានឆ្ងាយដល់ដីគោកអាមេរិកមែន ព្រោះចម្ងាយរវាងប្រទេសទាំងពីរ មានប្រមាណត្រឹម ៩ ៩០០ គីឡូម៉ែត្រប៉ុណ្ណោះ»៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កូរ៉េខាងជើង បាញ់មីស៊ីល២គ្រាប់ទៀត ក្រោយពេល នាវាមុជទឹកអាមេរិក មកដល់ កូរ៉េខាងត្បូង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


