ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បាញ់មីស៊ីល២គ្រាប់ទៀត ក្រោយពេល នាវាមុជទឹកអាមេរិក មកដល់ កូរ៉េខាងត្បូង
ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទិក ចំនួន២គ្រាប់ ឆ្ពោះទៅទិសខាងកើតនៅព្រឹកព្រលឹមថ្ងៃពុធទី១៩ខែកក្កដា ពោលគឺត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីនាវាមុជទឹកអាមេរិក មកដល់កំពង់ផែកូរ៉េខាងត្បូង ជាលើកដំបូងក្នុងរយៈពេល៤ទសវត្សរ៍។

ក្រសួងការពារជាតិជប៉ុននិយាយថា មីស៊ីលទាំងពីរនេះ ហាក់ដូចជាធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន ខណៈអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) ក៏បានអំពាវនាវឲ្យ ទីក្រុងព្យុងយ៉ាង បញ្ឈប់ការបាញ់បង្ហោះបែបនេះតទៅទៀតផងដែរ ។
JCS បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងសូមថ្កោលទោសខ្លាំងៗ ចំពោះការបាញ់មីស៊ីលផ្លោងជាប់ៗគ្នារបស់កូរ៉េខាងជើង ថាជាទង្វើបង្កហេតុដ៏ធ្ងន់ធ្ងរ ដែលបំផ្លាញសន្តិភាព និងស្ថិរភាពនៃឧបទ្វីបកូរ៉េ ក៏ដូចជាសហគមន៍អន្តរជាតិ។ ការបាញ់បង្ហោះនេះ បានបំពានយ៉ាងច្បាស់ លើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ”។

ទន្ទឹមនោះ យោធាសហរដ្ឋអាមេរិកក៏បានដឹងអំពីការបាញ់មីស៊ីលនេះផងដែរ ហើយកំពុងពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត និងដៃគូ។
គួរបញ្ជាក់ថា ការបាញ់នេះកើតឡើងជិតមួយសប្តាហ៍ បន្ទាប់ពីកូរ៉េខាងជើង បានសាកល្បងមីស៊ីលឆ្លងទ្វីប Hwasong-18 ចុងក្រោយរបស់ខ្លួន ដែលទីក្រុងព្យុងយ៉ាងនិយាយថា ការបាញ់នោះគឺជាការព្រមានដល់សហរដ្ឋអាមេរិក និងសត្រូវដទៃទៀត។
ស្របពេលជាមួយគ្នានោះ ការបាញ់លើកចុងក្រោយនេះ ក៏កើតឡើងផងដែរ បន្ទាប់ពីទាហានអាមេរិកម្នាក់ បានរត់ឆ្លងកាត់ព្រំដែនអន្តរកូរ៉េ ចូលទៅក្នុងប្រទេសកូរ៉េខាងជើង ដោយទីក្រុងវ៉ាស៊ីនតោន និយាយថា ទាហានរូបនេះត្រូវបានកូរ៉េខាងជើងឃុំឃាំង ដែលជាហេតុបង្កើតឲ្យមានវិបត្តិថ្មីរវាងសត្រូវទាំងពីរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


