ព័ត៌មានអន្ដរជាតិ
ចូ បៃដិន គំរាមសងសឹក គីម ជុងអ៊ុន បន្ទាប់ពីបាញ់មីស៊ីល
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានគំរាមសងសឹកប្រទេសកូរ៉េខាងជើង បន្ទាប់ពីលោក គីម ជុងអ៊ុន បាញ់សាកល្បងមីស៊ីលកាលពីពេលថ្មីៗនេះ។

លោកប្រធានាធិបតី ត្រូវបានគេចោទសួរអំពីមីស៊ីល Ballistic ពីរគ្រាប់ដែលបាញ់កាលពីថ្ងៃពុធ ហើយគេសួរថា តើលោកនឹងចាត់វិធានការអ្វីដើម្បីតបត។
លោកបាននិយាយនៅក្នុងសន្និសីទកាសែតដំបូងក្នុងនាមជាប្រធានាធិបតី កាលពីថ្ងៃព្រហស្បតិ៍ (ថ្ងៃសុក្រនៅកម្ពុជា) ថា “ទី១ ខ្ញុំសូមនិយាយថា សេចក្តីសម្រេចលេខ១៧១៨ របស់អង្គការសហប្រជាជាតិ ត្រូវបានរំលោភបំពានដោយមីស៊ីលដែលត្រូវបានសាកល្បងទាំងនោះ”។

លោកបានបន្តបញ្ជាក់ថា គាត់កំពុងនិយាយទៅកាន់សម្ព័ន្ធមិត្តនិងដៃគូ។ នឹងមានការឆ្លើយតប ប្រសិនបើកូរ៉េខាងជើង ជ្រើសរើសយកផ្លូវបង្ករឿង យើងនឹងឆ្លើយតបតាមនោះ។
ទោះបីជាយ៉ាងណាក៏ដោយ លោកបានបន្តថា លោកក៏បានរៀបចំសម្រាប់ទម្រង់ការទូតមួយចំនួនផងដែរ ប៉ុន្តែវាត្រូវតែមានលក្ខខណ្ឌ។

ប៉ុន្មានម៉ោងមុនសន្និសីទកាសែតនេះ សហរដ្ឋអាមេរិកបានស្តីបន្ទោសលោក គីម ជុងអ៊ុន បន្ទាប់ពីមីស៊ីលទាំងនោះត្រូវបានបាញ់ចូលសមុទ្រជប៉ុន។
មន្រ្តីមន្ទីរបញ្ចកោណ បានហៅការបាញ់នោះថាជាការរំលោភយ៉ាងជាក់ស្តែង លើសន្តិសុខក្នុងតំបន់និង សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ការបាញ់បង្ហោះនេះ បានរំលោភលើបម្រាមរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមិនឲ្យទីក្រុងព្យុងយ៉ាង សាកល្បងមីស៊ីល Ballistic ហើយវា គឺជាការបាញ់លើកទី២របស់កូរ៉េខាងជើងក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផង៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Sun
ចុចអាន៖ កូរ៉េខាងជើងបាញ់មីស៊ីលយ៉ាងស្ងាត់ប្លែកជាបញ្ហាប្រឈមដំបូងចំពោះលោក ចូ បៃដិន
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


