ព័ត៌មានជាតិ
អគ្គរដ្ឋទូតរុស្ស៊ីថា រុស្ស៊ីស្រលាញ់សន្តិភាពនិងធ្វើគ្រប់យ៉ាងគឺដើម្បីកុំឱ្យសង្គ្រាមលោកលើកទី៣កើតឡើង
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជាលោក អាណាតូលី បូរ៉ូវីក បានថ្លែងថា រុស្ស៊ីជាប្រទេសដែលស្រលាញ់សន្តិភាពធ្វើយ៉ាងណាមិនឱ្យគំនិតណាស៊ីនិយមកើតឡើងម្ដងទៀតនោះទេ។ លោកថាប្រទេសលោកនឹងធ្វើគ្រប់យ៉ាងមិនឱ្យសង្គ្រាមកាលពី៨០ឆ្នាំមុនកើតឡើងឡើយ។

ថ្លែងក្នុងពិធីរម្លឹកខួប៨០ឆ្នាំនៃការផ្ដួលរំលំរបបហ្វាស៊ីស ហ៊ីត្លែរ ធ្វើឡើងនៅស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា ក្នុងរាជធានីភ្នំពេញ ព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥នេះ លោក អាណាតូលី បូរ៉ូវីក ថ្លែងថា ដូនតានៃសហភាពសូវៀតជាង ២៦លាននាក់បានលះបង់សម្រាប់សេរីភាព និងរំដោះអឺរ៉ុបចេញពីណាស៊ី។
លោកបន្ថែមថា៖ «យើងគួរតែចងចាំងថាសន្ដិភាពដែលយើងបានមករាល់ថ្ងៃនេះបានមកពីឈាមរាប់ពាន់លាន់នៃប្រជាជនសូវៀត»។
លោកក៏បានបង្ហាញការសោកស្ដាយដែលសម្ព័ន្ធមិត្តសង្គ្រាមលោកលើកទី២របស់រុស្ស៊ីបច្ចុប្បន្នបានព្យាយាមលុបបំបាត់ការរួមចំណែក និងការពិតពីការជំពាក់គុណទាហានសូវៀតនូវសេរីភាពដែលពួកគេទទួលបានដោយធ្វើការគាំទ្រក្រុងគៀវដែលលោកហៅថាជា Neo-Nazi នោះ។ លោកបញ្ជាក់ថារុស្ស៊ីនឹងមិនឱ្យមានសង្គ្រាមលោកកើតជាថ្មីទេ។
លោកថា៖ «ពួកយើងមិនអនុញ្ញាតឱ្យសង្គ្រាមដែលចប់៨០ឆ្នាំមកហើយនោះកើតឡើងម្ដងទៀតទេ។ រុស្ស៊ីនឹងធ្វើគ្រប់យ៉ាងដើម្បីបង្កើតប្រព័ន្ធសុវត្តិភាពដល់គ្រប់រដ្ឋទាំងអស់»។

គួរឱ្យដឹងដែរថារុស្ស៊ីតែងតែប្រារព្ធទិវាជ័យជម្នះនៃមហាសង្គ្រាមស្នេហាជាតិរៀងរាល់ថ្ងៃទី៩ ខែឧសភា ជារៀងរាល់ឆ្នាំដើម្បីរម្លឹកដល់ជ័យជម្នះរបស់ទ័ពក្រហមរបស់សូវៀតលើហ្វាស៊ីស ហ៊ីត្លែរ ៩ ឧសភា ឆ្នាំ១៩៤៥ ដែលឈានដល់ការដួលរលំនៃពួក Axis ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ បិទបញ្ចប់នូវសង្គ្រាមលោកលើកទី២។
គួរឱ្យដឹងផងដែរថាសង្គ្រាមលោកលើកទី២ គឺជាសង្គ្រាមដែលបង្កវិនាសកម្មធំក្នុងប្រវត្តិសាស្ត្រមនុស្សលោកដែលបានសម្លាប់ជីវិតមនុស្សអស់ប្រមាណពី៧០ទៅ៨៥លាននាក់ បង្កឡើងដោយណាស៊ី អាល្លឺម៉ង អ៊ឹតាលី ជប៉ុន ធ្វើសង្គ្រាមជាមួយ ចក្រភពអង់គ្លេស បារាំង សហភាពសូវៀត និងសហរដ្ឋអាមេរិក៕



អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


