កីឡា
សន្ទុះការគាំទ្រវគ្គផ្ដាច់ព្រ័ត្រ ព្រះខ័នរាជស្វាយរៀង កាន់តែច្រើនឡើងៗ បណ្ដាខេត្តទាំងនេះនឹងបញ្ចាំ LED ទស្សនា
បន្ទាប់ពីមានការគាំទ្រកាន់តែច្រើន និងជាការប្រកួតដែលបង្ហាញពីមោទកភាពចំពោះអ្នកគាំទ្រវិស័យបាល់ទាត់នៅកម្ពុជារវាងក្រុមព្រះខ័នរាជស្វាយរៀងជាមួយក្រុមភ្ញៀវ FK Arkadag នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ តាមបណ្ដាខេត្តបានប្រកាសនឹងបញ្ចាំងតាមរយៈទូរទស្សន៍ LED ខ្នាតធំជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋទស្សនា។

រូបភាពតំណាង
បណ្ដាខេត្តដែលនឹងដាក់បញ្ចាំ LED ជូនអ្នកគាំទ្របានទស្សនានោះរួមមាន ទី១ ខេត្តស្វាយរៀង ដែលជាទឹកដីរបស់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងតែម្ដង។ ក្នុងខេត្តនេះនឹងដាក់បញ្ចាំ ៣ទីតាំងរួមមាន ទីតាំងសួនច្បារមាត់ទន្លេវ៉ៃគោ (ទំនប់តាណេង ច្រាំងតាបុល) ទីតាំងខាងមុខសណ្ឋាគារវ៉ៃគោ និងទីតាំងរង្វង់មូលនាគព័ន្ធផ្លូវជាតិលេខ១ ។

រូបភាពតំណាង
ចំណែកនៅខេត្តផ្សេងទៀតគឺ ទី២ ខេត្តសៀមរាប ទី៣ ខេត្តពោធិ៍សាត់ ទី៤ ខេត្តកំពង់ធំ ទី៥ ខេត្តរតនគិរី ទី៥ ខេត្តកំពង់ចាម ទី៦ សួនច្បារវឌ្ឍនៈ (រាជធានីភ្នំពេញ) ទី៧ ខេត្តស្ទឹងត្រែង ហើយអាចនឹងមានខេត្តមួយចំនួនទៀត ដែលគ្រោងនឹងបញ្ចាំង LED ដូចគ្នា ។ នៅកៀកថ្ងៃប្រកួតមកដល់អាចនឹងមានបញ្ចាំងនៅទីតាំងផ្សេងៗទៀតមិនថានៅរាជធានីភ្នំពេញ ឬបណ្ដាខេត្តទេ ពីព្រោះសន្ទុះនៃការគាំទ្រ និងការទន្ទឹងរង់ចាំទស្សនាចេះតែកើនឡើងជាបន្តបន្ទាប់។ ដូច្នេះអ្នកគាំទ្រដែលនៅតាមបណ្ដាខេត្តទាំងនេះអាចអញ្ជើញទៅទស្សនាការប្រកួតនៅទីតាំងដែលបានបញ្ជាក់ខាងលើ។

ទិដ្ឋភាពអ្នកគាំទ្រកន្លងទៅ
សូមជម្រាបដែរថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League រវាងម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ប៉ះ FK Arkadag នេះនឹងធ្វើឡើងនៅថ្ងៃទី១០ ឧសភា ឆ្នាំ២០២៥ ក្នុងពហុកីឡដ្ឋានមរតកតេជោ ចាប់ពីម៉ោង ៧យប់តទៅ៕
អត្ថបទ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


