កីឡា
AFC Challenge League ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ដ កក្រើកដូចស៊ីហ្គេម ២០២៣ ទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនវឌ្ឍនៈ
ប្រជាជនកម្ពុជា ជាពិសេសអ្នកគាំទ្រកីឡាបានកំពុងរីករាយនឹងក្លិបព្រះខ័នរាជស្វាយរៀង ដែលឈានដល់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ក្លិបអាស៊ី AFC Challene League ដែលទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន វឌ្ឍនៈ។

នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកដំបូងនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដែលទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតពីមហាជនទាំងនៅរាជធានីភ្នំពេញ និងគ្រប់ខេត្តទាំងអស់។ ទន្ទឹមជាមួយគ្នានេះ ក្រុមហ៊ុន វឌ្ឍនៈ មានមោទកភាពយ៉ាងក្រៃលែងដែលបានក្លាយជាដៃគូឧបត្ថម្ភដល់ក្លិប ព្រះខ័នរាជស្វាយរៀង តំណាងឲ្យក្លិបកម្ពុជាក្នុងពានរង្វាន់អន្តរជាតិ។ ក្រុមហ៊ុនបានរួមចំណែកយ៉ាងសំខាន់ដល់ក្លិបផ្ទាល់ និងធ្វើយ៉ាងណាឲ្យអ្នកគាំទ្រទទួលបានភាពសប្បាយរីករាយតាមរយៈការដាក់ផ្សាយបន្តផ្ទាល់ដោយផ្ទាំង LED ខ្នាតយក្សនៅសួន វឌ្ឍនៈក្នុងរាជធានីភ្នំពេញ។

សន្ទុះនៃការគាំទ្រភ្លូកទឹក ភ្លូកដីទូទាំងប្រទេសបែបនេះបានធ្វើឲ្យក្រុម ហ៊ុន វឌ្ឍនៈ នឹកឃើញដល់មហាព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍គឺ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះលើកដំបូង។ ពេលនោះ ក្រុមហ៊ុនគឺជាដៃគូឧបត្ថម្ភធំដល់ព្រឹត្តិការណ៍ទាំងមូលដែលរួមចំណែកជួយឲ្យម្ចាស់ផ្ទះកម្ពុជាទទួលបានជោគជ័យគឺមេដាយច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។

មែនទែនទៅ ក្រុមហ៊ុន វឌ្ឍនៈ បានរួមចំណែកជួយអភិវឌ្ឍវិស័យកីឡានៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយដែលនេះជាផ្នែកដ៏ចាំបាច់បំផុតរបស់ស្ថាប័នឯកជនក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល។ ក្រុមហ៊ុនបានឧបត្ថម្ភគាំទ្រដល់កីឡាស្ទើរគ្រប់ទម្រង់ដូចជាស្ថាប័នកីឡា សហព័ន្ធកីឡាជាតិ កម្មវិធីប្រកួត និងអត្តពលិកផ្ទាល់ មានដូចជា ឧបត្ថម្ភដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។ ការឧបត្ថម្ភដល់កម្មវិធីប្រកួតលីគបាល់ទាត់កំពូលកម្ពុជាកម្ពុជា។

ការឧបត្ថម្ភដល់ព្រឹត្តិការណ៍កីឡាជាតិ៣លើកជាប់គ្នា ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងជាច្រើនលើក ព្រឹត្តិការណ៍កីឡាប្រដាល់គ្រុឌគុនខ្មែរ និង ដ្រាហ្គិនគុនខ្មែរ ការប្រកួតបាល់ទាត់គ្រុឌស៊ូបភើខាប់ ការប្រកួតកីឡាបាល់ទាត់ជើងឯកអនុវិទ្យាល័យ និងវិទ្យាល័យ ការឧបត្ថម្ភគាំទ្រដល់ក្លិបបាល់ទាត់ក្នុងលីគកំពូលកម្ពុជាមានដូចជា ក្លិបបាល់ទាត់ គិរីវង់សុខសែនជ័យ ព្រះខ័នរាជស្វាយរៀង និងបឹងកេត ព្រមទាំងឧបត្ថម្ភដល់ព្រឹត្តិការណ៍ផ្សេងៗជាច្រើនទៀត។
ការឧបត្ថម្ភគាំទ្រទាំងនេះបានក្លាយជាសសរស្តម្ភក្នុងការជំរុញ បង្កើន និងអភិវឌ្ឍវិស័យកម្ពុជាឲ្យរីកចម្រើន ប្រកបដោយគុណភាពទាំងកម្រិតជាតិ និងអន្តរជាតិ ហើយកីឡាករ កីឡាការិនី គ្រូបង្វឹក និងអ្នកពាក់ព័ន្ធកាន់តែមានជីវភាពធូរធារ។

ក្រុមហ៊ុន វឌ្ឍនៈ មិនឈប់បង្អង់ត្រឹមនេះទេគឺនៅតែបន្តមានមហិច្ឆតារួមចំណែកជួយដល់វិស័យកីឡាកម្ពុជាយូរអង្វែងបន្តទៀត។ សូមកុំភ្លេចណាទៅគាំទ្រឲ្យបានច្រើនកុះករនៅពហុកីឡដ្ឋានជាតិមរតកតេជោ និងការផ្សាយបន្តផ្ទាល់នៅសួនវឌ្ឍនៈ ដើម្បីលើកទឹកចិត្តដល់ក្លិបព្រះខ័នរាជស្វាយរៀង និងធ្វើជាសក្ខីភាពផ្ទាល់ភ្នែកសម្រាប់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដំបូងនៅទឹកដីកម្ពុជា។ ជោគជ័យរបស់ក្លិបព្រះខ័នរាជស្វាយរៀងគឺជាជោគជ័យរបស់ខ្មែរយើងទាំងអស់គ្នា៕


អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ១៨ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា