ព័ត៌មានជាតិ
សមត្ថកិច្ចចុះបង្ក្រាបអ្នកលេងល្បែងស៊ីសង២កន្លែង នាំយកទៅអប់រំ
ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត កម្លាំងអធិការដ្ឋាននគរបាលក្រុងសំរោង និងកម្លាំងអធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិល បានចុះអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសងចំនួន០២កន្លែង។
ថ្ងៃទី២៥ ខែមីនាឆ្នាំ២០២១ វេលាម៉ោង ១៥៖០០ នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងសំរោង បានចុះអប់រំកន្លែងលេងល្បែងស៊ីសង (លេងបៀរ) នៅចំណុចភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង។ និងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៤:០០ នាទី កម្លាំងអធិការនគរបាលស្រុកបន្ទាយអំពិល បានចុះអប់រំល្បែងស៊ីសង (ខ្លាឃ្លោក) នៅចំណុចភូមិស្រះស្រង់ ឃុំ គោកខ្ពស់ ស្រុកបន្ទាយអំពិល ។
ករណីខាងលើ កម្លាំងជំនាញបានធ្វើការអប់រំម្ចាស់ទីតាំង និងអ្នកលេងនៅនឹងកន្លែងកើតហេតុ ដោយធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទបន្តទៀត៕
អត្ថបទ ៖ ចាន់ ធី



-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


