Connect with us

ព័ត៌មានអន្ដរជាតិ

អនុ​ប្រធានាធិបតី​អាមេរិក៖ «មិនមែន​ជា​រឿង​របស់​យើង​ទេ» ទៅ​ចូល​អន្តរាគមន៍​ក្នុង​ជម្លោះ​ឥណ្ឌា-ប៉ាគីស្ថាន

បានផុស

នៅ

ចំពេលមានអរិភាពកាន់តែខ្លាំងឡើងរវាងឥណ្ឌា និងប៉ាគីស្ថាន អនុប្រធានាធិបតីអាមេរិក លោក​ JD Vance បាននិយាយថា ជម្លោះនេះគឺ «មិនមែន​ជា​រឿង​របស់​យើង​ទេ» ដែលជាសញ្ញាបង្ហាញពីជំហរច្បាស់លាស់នៃការ​មិន​ចូល​ខ្លួន​ទៅ​​ជួយ​​អន្តរាគមន៍​នៅ​ក្នុង​ជម្លោះ​​ពី​សំណាក់​សហរដ្ឋអាមេរិក។

លោក​ JD Vance (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Independent នៅថ្ងៃ​សុក្រ​ទី​៩​ខែ​ឧសភា​នេះ​ លោក Vance បានសង្កត់ធ្ងន់ថា ខណៈពេលដែល​អាមេរិកចង់បានការបន្ថយភាពតានតឹង​ក៏​ពិត​មែន​ តែ​ខ្លួន​នឹងមិនចូលរួមដោយផ្ទាល់នៅក្នុងជម្លោះរវាងប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែរទាំងពីរនោះ​ឡើយ។

លោក Vance បាន​លើក​ឡើង​ថា៖ «អ្វីដែលយើងអាចធ្វើបានគឺព្យាយាមលើកទឹកចិត្ត​អ្នក​ទាំង​នោះ​​ឲ្យ​កាត់បន្ថយការកើនឡើង​ភាព​តានតឹង​បន្តិច។ ប៉ុន្តែយើងនឹងមិនចូល​ខ្លួន​ក្នុង​សង្រ្គាមដែលមិនមែន​ជា​បញ្ហា​របស់យើង និងមិនមានអ្វីដែលត្រូវធ្វើជាមួយសមត្ថភាពរបស់អាមេរិកក្នុងការគ្រប់គ្រងវា​ទេ»។

ការ​ថ្លែង​របស់​លោក Vance កើត​ឡើង​បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​យ៉ាង​ខ្លាំង​ក្លា​នៅ​តាម​បណ្តោយ​ព្រំដែន​ឥណ្ឌា-ប៉ាគីស្ថាន ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​​រាប់​សិប​​នាក់​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​មក​នេះ។ ភាព​តានតឹង​ត្រូវ​បាន​បង្កឡើង​ដោយ​ការ​វាយប្រហារ​ភេរវកម្ម​នៅ​តំបន់​កាស្មៀរ​គ្រប់គ្រង​ដោយ​ឥណ្ឌា​កាលពី​ថ្ងៃ​ទី​២២​ខែ​មេសា ដែល​បាន​សម្លាប់​មនុស្ស ២៦​នាក់។ ​​ឥណ្ឌា​ចាត់ទុក​ឧបទ្ទវហេតុ​នេះ​ថា​ជា​​ទង្វើ​ក្រុម​ភេរវករ​មាន​មូលដ្ឋាន​នៅ​ប៉ាគីស្ថាន តែ​ត្រូវ​ភាគី​ប៉ាគីស្ថាន​​​បដិសេធ។

ការអត្ថាធិប្បាយរបស់អនុប្រធានាធិបតី​អាមេរិក បានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរដ៏ធំ​នៅក្នុងគោលនយោបាយការបរទេសរបស់អាមេរិក ដោយស្របតាម​គោលការណ៍ «America First» ដែល​កាត់បន្ថយការចូលរួមរបស់​អាមេរិកនៅក្នុងជម្លោះ​ក្រៅប្រទេស។

សូមជម្រាបជាថ្មី ឥណ្ឌាបានបើកប្រតិបត្តិការ «Sindoor» នៅថ្ងៃទី៧ខែឧសភាឆ្នាំ២០២៥ ដោយកំណត់គោលដៅលើ​ជុំរុំ​ភេរវករនៅទីតាំងចំនួន៩កន្លែង ប៉ុន្តែជាបែរជាសម្លាប់ជនស៊ីវិល៣១នាក់ទៅវិញ នៅក្នុងទឹកដីកាស្មៀរខាងប៉ាគីស្ថាន ហើយក្នុងនោះក៏រួមមានទាំងកុមារផងដែរ។

ក្រោយមក ភាពតានតឹងរវាងអ្នកជិតខាងអាស៊ីខាងត្បូងទាំងពីរនេះ បានឡើងកម្តៅក្តៅបំផុត ប្រៀបបាននឹងគ្រាប់បែកដែលហៀបនឹងផ្ទុះ៕

ដោយ៖ ឈាង

ចុចអាន៖ ឥណ្ឌា៖ «បើចង់ដឹងថា សង្គ្រាមនុយក្លេអ៊ែរផ្ទុះឬអត់ ទៅសួរប៉ាគីស្ថានទៅ»

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធប្រឆាំងការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​បង្ក្រាប នៅថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២៥ នេះ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ស្ត្រីម្នាក់នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវតុលាការឃាត់ខ្លួន និងឃុំខ្លួន ព្រោះតែឈូសឆាយដីរដ្ឋ

សន្តិសុខសង្គម៥ ម៉ោង មុន

សមត្ថកិច្ចបង្ក្រាបទីតាំង បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនបាន ១២៧នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

ពេលប្រទេសជាតិមានជម្លោះព្រំដែនមានតែ បក្សប្រជាជនតែមួយគត់ ចេញមុខការពារបូរណភាពទឹកដី

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្របនឹងមានការលើកឡើងពីការធ្វើទុក្ខបុកម្នេញនៅថៃ ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរវិលមកស្រុកកំណើតវិញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ១៦ ម៉ោង មុន

កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ដំបូង ថៃថា មីនដែលទាហានខ្លួនជាន់ ជាមីនចាស់ពិបាករាវរក ចុះម្តេចឥឡូវរកឃើញមីនថ្មីៗ ស្រួលម្ល៉េះ?

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ភូមិភាគ២ថៃ ប្តូរវិធីសាស្រ្តល្បាត ប្រហែលខ្លាចជាន់មីន បង្កប់ដោយខ្លួនឯង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ជនលួចវាយទាហាន​ខ្មែរហើយរត់ ជាប់គុក​តែ១៥ថ្ងៃ និង​ពិន័យ​​ប្រាក់តិចតួចប៉ុណ្ណោះ​

Sokha Hotels

ព័ត៌មានពេញនិយម