ព័ត៌មានអន្ដរជាតិ
ឥណ្ឌា៖ «បើចង់ដឹងថា សង្គ្រាមនុយក្លេអ៊ែរផ្ទុះឬអត់ ទៅសួរប៉ាគីស្ថានទៅ»
ឆ្លើយសំណួរអ្នកសារព័ត៌មានថាតើ មានលទ្ធភាពដែលឬទេថា ជម្លោះរវាងទីក្រុងញូវដែលីនិងអ៊ីស្លាម៉ាបាដ អាចឈានដល់ការផ្ទុះសង្គ្រាមនុយក្លេអ៊ែរនោះ? ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំសហរដ្ឋអាមេរិកលោក Vinay Kwatra ឆ្លើយថា៖ «បើចង់ដឹង អ្នកគួរតែទៅសួរខាងប៉ាគីស្ថានវិញទៅ»។

លោកឆ្លើយបែបនេះក្នុងបទសម្ភាសជាមួយ CNN នៅថ្ងៃសុក្រទី៩ខែឧសភាឆ្នាំ២០២៥ ប៉ុន្តែអះអាងថាសកម្មភាពរបស់ខ្លួនលើប៉ាគីស្ថាន គឺគ្រាន់តែជា «សង្គ្រាមប្រឆាំងក្រុមភេរវកម្ម» ប៉ុណ្ណោះ។
តាមការលើកឡើងរបស់លោក Kwatra, ប្រទេសទាំងពីរគឺសុទ្ធតែមានអាវុធនុយក្លេអ៊ែររៀងៗខ្លួន ប៉ុន្តែបើចង់ដឹងថាតើជម្លោះនេះអាចឈានដល់កម្រិតកើតសង្គ្រាមនុយក្លេអ៊ែរដែរឬអត់នោះ សូមសួរទៅខាងប៉ាគីស្ថានទៅ។
លោកសង្កត់ធ្ងន់ថា ប៉ាគីស្ថានទេដែលជាអ្នកផ្តើមឲ្យមានការប្រឈមមុខដាក់គ្នាខ្លាំងបែបនេះ ហើយឥណ្ឌា គ្រាន់តែឆ្លើយតបទៅនឹងសកម្មភាពរបស់ទីក្រុងអ៊ីស្លាម៉ាបាដប៉ុណ្ណោះ។
សម្តីរបស់លោក Kwatra កើតឡើងបន្ទាប់ពី ទីក្រុងអ៊ីស្លាម៉ាបាដ ព្រមានថា សង្គ្រាមនុយក្លេអ៊ែរ អាចកើតឡើងគ្រប់ពេលវេលា។

រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន Khawaja Asif បានប្រាប់ទៅទូរទស្សន៍ Geo News កាលពីរាត្រីថ្ងៃពុធទី៧ខែឧសភាថា «បើឥណ្ឌា បង្កាត់ភ្លើងសង្រ្គាមធំក្នុងតំបន់នេះមែន ហើយបង្កជាគ្រោះថ្នាក់នោះ សង្រ្គាមនុយក្លេអ៊ែរអាចផ្ទុះឡើងគ្រប់ពេល។ បើឥណ្ឌាបង្ករឿងកាន់តែធំ ឈានដល់ការបង្ខំឲ្យភាគីទាំងសងខាងនឹកដល់ការប្រើអាវុធនុយក្លេអ៊ែរនោះ ឥណ្ឌានឹងជាអ្នកទទួលខុសត្រូវចំពោះរឿងនេះ»។
សូមជម្រាបជាថ្មី ឥណ្ឌាបានបើកប្រតិបត្តិការ «Sindoor» នៅថ្ងៃទី៧ខែឧសភាឆ្នាំ២០២៥ ដោយកំណត់គោលដៅលើជំរំភេរវករនៅទីតាំងចំនួន៩កន្លែង ប៉ុន្តែជាបែរជាសម្លាប់ជនស៊ីវិល៣១នាក់ទៅវិញ នៅក្នុងទឹកដីកាស្មៀរខាងប៉ាគីស្ថាន ហើយក្នុងនោះក៏រួមមានទាំងកុមារផងដែរ។
ក្រោយមក ភាពតានតឹងរវាងអ្នកជិតខាងអាស៊ីខាងត្បូងទាំងពីរនេះ បានឡើងកម្តៅក្តៅបំផុត ប្រៀបបាននឹងគ្រាប់បែកដែលហៀបនឹងផ្ទុះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មានការវាយប្រហារលើមូលដ្ឋានទ័ពឥណ្ឌា ៣កន្លែង តែប៉ាគីស្ថាន បដិសេធថា ខ្លួនមិនដឹងអីទេ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


