ព័ត៌មានអន្ដរជាតិ
ត្រាំ៖ អាមេរិកជិតសម្រេចបានកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់មែនទែនហើយ
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកជិតឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយប្រទេសអ៊ីរ៉ង់ហើយ ក្នុងគោលបំណងរារាំងទីក្រុងតេហេរ៉ង់ពីការទទួលបានអាវុធប្រល័យលោក។

ថ្លែងក្នុងអំឡុងដំណើរទស្សនកិច្ចការទូតនៅក្នុងតំបន់រដ្ឋឈូងសមុទ្រកាលពីថ្ងៃព្រហស្បតិ៍ទី១៥ឧសភា លោក ត្រាំ បានសម្តែងសុទិដ្ឋិនិយមអំពីវឌ្ឍនភាពនៃការចរចា ដោយបញ្ជាក់ថា អ៊ីរ៉ង់បានយល់ព្រមចំពោះលក្ខខណ្ឌដែលបានស្នើឡើង។ លោក ត្រាំ បានរំលឹកឡើងវិញថា អ៊ីរ៉ង់«មិនអាចមានអាវុធនុយក្លេអ៊ែរបានទេ» ហើយបានប្រាប់ទៀតថា អ្នកចរចាកំពុងខិតជិតដល់ការសម្រេចកិច្ចព្រមព្រៀងមែនទែនហើយ។
ទោះបីជាមានការកត់សម្គាល់ជាវិជ្ជមានពីភាគីអាមេរិកក៏ដោយ ក៏មន្ត្រីអ៊ីរ៉ង់បានលើកឡើងពីបញ្ហាដែលមិនទាន់ដោះស្រាយនៅក្នុងកិច្ចចរចា ជាពិសេសទាក់ទងនឹងកម្រិតការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម និងការកំណត់ពេលវេលាសម្រាប់ការដកទណ្ឌកម្មសេដ្ឋកិច្ច។ អ៊ីរ៉ង់ទទូចលើសិទ្ធិរបស់ខ្លួន ក្នុងការបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមក្រោមសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ ហើយទាមទារការបន្ធូរបន្ថយទណ្ឌកម្មជាដំណាក់កាល រួមជាមួយនឹងការធានាប្រឆាំងនឹងការដកខ្លួនពីកិច្ចព្រមព្រៀងរបស់អាមេរិកជាឯកតោភាគីនាពេលអនាគត។
ការចរចាដែលសម្របសម្រួលដោយប្រទេសអូម៉ង់ បានធ្វើឡើងចំនួនប៉ុន្មានដងរួចមកហើយនៅក្នុងទីក្រុងម៉ាស្កាត និងទីក្រុងរ៉ូម។ ខណៈពេលដែលភាគីទាំងពីរបង្ហាញការពេញចិត្តចំពោះផ្នែកការទូត ការខ្វែងគំនិតគ្នាសំខាន់ៗនៅតែមាន រួមទាំងវិសាលភាពនៃសិទ្ធិចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ និងការត្រៀមខ្លួនរបស់អាមេរិកក្នុងការបន្ធូរបន្ថយទណ្ឌកម្ម។
មេដឹកនាំអាមេរិក បានសង្កត់ធ្ងន់លើគោលដៅនៃការសម្រេចបាននូវសន្តិភាពរយៈពេលវែងតាមរយៈការចរចារទាំងនេះ ហើយក៏បានគំរាមខ្លាំងៗផងដែរថា បើកិច្ចព្រមព្រៀងមិនសម្រេច នោះអាមេរិកនឹងប្រើកម្លាំងយោធាចាត់ការទីក្រុងតេហេរ៉ង់ ទោះមិនជាការវាយប្រហារដោយនុយក្លេអ៊ែរ តែលោក ត្រាំ ព្រមានថា វានឹងជាការវាយប្រហារដ៏ខ្លាំងក្លាមួយមិនធ្លាប់មានពីមុនមក។ យ៉ាងណាមិញ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា អ៊ីរ៉ង់នឹងមិនឱនក្បាលចំពោះសម្ពាធ ឬការគំរាមពីខាងក្រៅឡើយ ដោយសង្កត់ធ្ងន់លើភាពធន់របស់អ៊ីរ៉ង់ប្រឆាំងនឹងការបំភិតបំភ័យ។
ចំណែកឯរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បានលើកឡើងថា អ៊ីរ៉ង់នឹងមិនបោះបង់សិទ្ធិរបស់ខ្លួនក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមសម្រាប់គោលបំណងស៊ីវិលឡើយ។

សូមជម្រាបថា អ៊ីរ៉ង់បន្តបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមរហូតដល់ភាពសុទ្ធ ៦០% លើសពីកម្រិតកំណត់ ៣,៦៧% ដែលធ្លាប់ចែងនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ (JCPOA)។ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បានព្រមានថា អ៊ីរ៉ង់អាចឈានទៅដល់ការបន្សុទ្ធសារធាតុអ៊ុយរ៉ាញ៉ូមយ៉ាងលឿនដល់កម្រិត ៩០% ដែលជាកម្រិតអាចផលិតអាវុធប្រល័យលោកបាន។
អាមេរិក និងអ៊ីរ៉ង់ធ្លាប់ធ្វើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអន្តរជាតិកាលពីឆ្នាំ២០១៥អំឡុងពេលលោក Barack Obama ធ្វើជាប្រធានាធិបតីអាមេរិក ដែលបានរឹតបន្តឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាថ្នូរនឹងការដកទណ្ឌកម្ម។ ប៉ុន្តែលោក ត្រាំ បានដកសហរដ្ឋអាមេរិកជាឯកតោភាគីចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរក្នុងឆ្នាំ២០១៨ ដោយហៅវាថាជា «កិច្ចព្រមព្រៀងដ៏អាក្រក់បំផុតមិនធ្លាប់មាន»៕
ដោយ៖ ឈាង

-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ចរាចរណ៍១៥ ម៉ោង ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
ចរាចរណ៍១៣ ម៉ោង ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ប៉ាគីស្ថាន អះអាងបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ឥណ្ឌា ១២គ្រឿងទៀត