Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ចង់​ជួប​ផ្ទាល់ជាមួយ ពូទីន ក្រោយ​ការចរចា​នៅអ៊ីស្តង់ប៊ុល​អត់​ទទួល​​បាន​ផ្លែផ្កាល្អ

បានផុស

នៅ

បន្ទាប់ពីការចរចាសន្តិភាពអ៊ុយក្រែន-រុស្ស៊ី​​នៅទីក្រុងអ៊ីស្តង់ប៊ុល​បញ្ចប់​ដោយ​មិន​សម្រេច​បាន​លទ្ធផល​ជា​ផ្លែផ្កា​​​ល្អ​​​ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីចេតនា​របស់​គាត់​ចង់ជួបដោយផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការពិភាក្សាកម្រិតខ្ពស់ដើម្បីដោះស្រាយ​សង្គ្រាម។

លោក ពូទីន និង​លោក ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចចរចានៅទីក្រុងអ៊ីស្តង់ប៊ុល ដែលជា​ការចរចាដោយផ្ទាល់លើកដំបូងរវាងគណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ីក្នុងរយៈពេលជាងបីឆ្នាំ បានបញ្ចប់​ជាមួយ​​លទ្ធផល​តិចតួច​​មានកម្រិត។ ភាគីទាំងពីរបានយល់ព្រមលើការផ្លាស់ប្តូរគ្នាទៅវិញទៅមកនៃអ្នកទោសចំនួន ១ ០០០​នាក់ ប៉ុន្តែ​ការខ្វែងគំនិតគ្នាយ៉ាងសំខាន់នៅតែបន្តកើតមាន ជាពិសេសទាក់ទងនឹងសម្បទានទឹកដី។

លោកប្រធានាធិបតី ត្រាំ ដែលបច្ចុប្បន្នបានបញ្ចប់ដំណើរទស្សនកិច្ចការទូតទៅកាន់មជ្ឈិមបូព៌ា បានសម្តែងការត្រៀមខ្លួនរបស់គាត់ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយលោកប្រធានាធិបតី ពូទីន ដោយនិយាយថា «ខ្ញុំត្រៀមខ្លួនដើម្បីជួបជាមួយប្រធានាធិបតីពូទីន​ឲ្យបានឆាប់តាមដែលយើងអាចរៀបចំវាបាន»។ លោកបានគូសបញ្ជាក់អំពីភាពបន្ទាន់នៃស្ថានការណ៍ ដោយបានកត់សម្គាល់ពីអត្រាអ្នកស្លាប់ និង​រង​របួសខ្ពស់ និងសារៈសំខាន់នៃការសន្ទនាដោយផ្ទាល់ដើម្បីសម្រេចបានបទឈប់បាញ់។

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាន​ប្រកាស​យល់ព្រមចំពោះផែនការឈប់បាញ់រយៈពេល​៣០​ថ្ងៃដែលស្នើឡើងដោយសហរដ្ឋអាមេរិក។ ទោះ​ជា​យ៉ាង​ណា រុស្ស៊ី​មិន​បាន​គាំទ្រ​ផែនការ​នេះ​ទេ ដោយ​បន្ត​សកម្មភាព​យោធា​របស់​ខ្លួន។

គួរ​កត់​សម្គាល់​ថា គ្រាន់តែការចរចារវាងគណៈប្រតិភូរុស្ស៊ី-អ៊ុយក្រែននៅប្រទេសតួកគីចប់ភ្លាម ស្រាប់តែនៅទីក្រុងទីរ៉ាណា នៃប្រទេសអាល់បានី ឯណោះ​លោក​ ហ្សេលេនស្គី និងមេដឹកនាំអឺរ៉ុប៤ប្រទេសទៀត​ដូចជា ប្រធានាធិបតីបារាំង Emmanuel Macron, អធិការបតីអាល្លឺម៉ង់ Friedrich Merz, នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer និងមេដឹកនាំប៉ូឡូញ Donald Tusk បានចាប់ទាញទូរស័ព្ទ call ទៅប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ភ្លាម ដើម្បីពិភាក្សាអំពីដំណើរការនៃកិច្ចពិភាក្សានោះ។

លោកហ្សេលេនស្គីនិយាយថា «យើងបានពិភាក្សាគ្នាអំពីកិច្ចប្រជុំនៅអ៊ីស្តង់ប៊ុល។ អ៊ុយក្រែន ត្រៀមខ្លួនជានិច្ចក្នុងការចាត់វិធានការយ៉ាងឆាប់រហ័ស ដើម្បីសម្រេចបានសន្តិភាពពិតប្រាកដ ហើយវាពិតជារឿងសំខាន់ណាស់ ក្នុងការប្រកាន់ជំហរយ៉ាងរឹងមាំ។ ប្រសិនបើទីក្រុងមូស្គូបដិសេធបទឈប់បាញ់ដ៏ធំនិងគ្មានលក្ខខណ្ឌនោះ ពិភពលោកត្រូវតែដាក់ទណ្ឌកម្មឲ្យខ្លាំងជាងនេះ ដើម្បីបង្ខំពួកគេឲ្យធ្វើសម្បទាន។ ត្រូវតែដាក់សម្ពាធលើរុស្ស៊ីរហូត ទាល់តែទីក្រុងមូស្គូត្រៀមខ្លួនរួចស្រេចដើម្បីបញ្ចប់ជម្លោះ»៕

ដោយ៖ ឈាង

ចុចអាន៖ ចប់ការចរចានៅតួកគីភ្លាម, ហ្សេលេនស្គី និងមេដឹកនាំអឺរ៉ុប៤ប្រទេស ទាញទូរស័ព្ទ call ទៅ ត្រាំ ភ្លែត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥២ វិនាទី មុន

ត្រាំ ចង់​ជួប​ផ្ទាល់ជាមួយ ពូទីន ក្រោយ​ការចរចា​នៅអ៊ីស្តង់ប៊ុល​អត់​ទទួល​​បាន​ផ្លែផ្កាល្អ

កីឡា៥ នាទីutes មុន

ផាត​ សូដា​៖ ចំណាយ​​លើ​ក្លឹប​ច្រើន​ក្នុង​មួយខែៗ​ ប៉ុន្តែ​ខ្ញុំ​មិន​ទម្លាប់​រអ៊ូ​ ឬ​សុំ​ជំនួយ​ពី​គេ​នោះ​ទេ​

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

បាក់​​រលំ​​ជញ្ជាំង​អគារ​រោងចក្រ​នៅ​ខេត្ត​ Chon Buri​​ ប្រទេសថៃបង្ក​របួស​ និង​ខូចរថយន្ត

ព័ត៌មានជាតិ៣០ នាទីutes មុន

ខេត្តពោធិ៍សាត់ ដំឡើងបង្គោលភ្លើងតាមដងផ្លូវបន្ថែម ដើម្បីបង្កើនការចាប់អារម្មណ៍ពីភ្ញៀវទេសចរ

ព័ត៌មានជាតិ៣០ នាទីutes មុន

សាកលវិទ្យាល័យជប៉ុនមួយផ្តល់អាហារូបករណ៍ដល់និស្សិតពេទ្យកម្ពុជាបន្តការសិក្សានៅជប៉ុនរយៈពេល៦ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម