Connect with us

កីឡា

កម្ពុជា អាចមាន ២ ក្រុមប្រកួត​ពាន​អាស៊ី​ AFC Challenge League រដូវកាលក្រោយ

បានផុស

នៅ

នៅរដូវកាល ២០២៥-២០២៦ កម្ពុជា អាចនឹងមានក្រុមចំនួន ២ ចូលរួមប្រកួតពានរង្វាន់កម្រិតទី ៣ របស់ទ្វីបអាស៊ី AFC Challenge League។

ក្រុមព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិត ក្រុមតំណាងកម្ពុជា ទទួលបានត្រឹមតែកន្លះកៅអីប៉ុណ្ណោះសម្រាប់ការប្រកួតពាន AFC Challenge League នៅរដូវកាល ២០២៥-២០២៦ ប៉ុន្តែថ្មីៗនេះមានដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលថា កម្ពុជា អាចនឹងកើនកៅអីចូលរួមដល់ ១ កៅអីកន្លះវិញ ប្រសិនបើក្លិបរបស់ កូរ៉េខាងជើង មិនអាចទទួលបានអាជ្ញាបណ្ណពីសហព័ន្ធបាល់ទាត់ទ្វីប អាស៊ី (AFC)។ នោះគឺមានន័យថា ក្រុមជើងឯកលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង នឹងបានចូលប្រកួតវគ្គចែកពូល ដោយស្វ័យប្រវត្តិ និងក្រុមជើងឯករង ភ្នំពេញក្រោន នឹងបានចូលប្រកួតវគ្គជម្រុះ (playoffs)។

យោងតាមវេបសាយ Namuwiki បានឱ្យដឹងថា ក្លិបរបស់ កូរ៉េខាងជើង គឺទទួលបាន ១ កៅអីសម្រាប់ការប្រកួតពានកម្រិតទី ៣ របស់ទ្វីបអាស៊ី នោះមានន័យថា ពួកគេមាន ១ ក្រុមនឹងបានចូលរួមប្រកួតពាននេះនៅវគ្គជម្រុះក្នុងពូលដោយស្វ័យប្រវត្តិ ប៉ុន្តែគិតមកដល់ពេលនេះ ក្លិបរបស់ពួកគេ គឺនៅពុំទាន់ទទួលបានអាជ្ញាបណ្ណពី AFC ឡើយ ដូច្នេះពួកគេអាចនឹងអវត្តមានពីការប្រកួតប្រជែងពាននេះ ប្រសិនបើដល់ពេលកំណត់ក្លិបរបស់ពួកគេនៅមិនអាចទទួលបានអាជ្ញាបណ្ណទៀត។

ក្រុមដែលត្រូវចូលរួមពាន AFC Challenge League

យ៉ាងណាប្រសិនបើ កូរ៉េខាងជើង ពិតជាត្រូវដកចេញមែន នោះកៅអីចំនួន ១ នោះ នឹងត្រូវផ្តល់មកឱ្យ កម្ពុជា វិញ ដោយសារ កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់ទី ១៣ របស់ AFC ក្រោមកូរ៉េខាងជើងមួយចំណាត់ថ្នាក់។

សូមបញ្ជាក់ថា ព័ត៌មាននេះ គឺពុំទាន់ផ្លូវការនៅឡើយទេ ដោយសារ AFC ក៏មិនទាន់បានសម្រេចលើរឿងនេះនៅឡើយដែរ។ ដូច្នេះគ្រប់យ៉ាង យើងនឹងរង់ចាំតាមដានលម្អិតនាពេលបន្តទៀត៕

ក្រុមព្រះខ័នរាជស្វាយរៀង
ក្រុមភ្នំពេញក្រោន

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម