Connect with us

ព័ត៌មានអន្ដរជាតិ

របបយោធាមីយ៉ាន់ម៉ាទំនង​បង្កើតរដ្ឋាភិបាល​បណ្តោះអាសន្នថ្មីមួយនៅក្នុងខែកក្កដា

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Mizzima នៅថ្ងៃទី១៩ខែឧសភានេះ ក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ (NDSC) ដែលបានគ្រប់គ្រងប្រទេសមីយ៉ាន់ម៉ាបច្ចុប្បន្ននិងស្ថិតក្រោម​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្នរយៈពេលប្រាំមួយ​ខែ ​នឹងផុតកំណត់នៅថ្ងៃទី៣១ខែកក្កដាខាងមុខ ខណៈខ្លួន​នៅតែមិនទាន់ច្បាស់ថាតើស្ថានភាពអាសន្ននឹងត្រូវបានពន្យារពេលម្តងទៀតឬក៏រដ្ឋាភិបាលថ្មីនឹងត្រូវបានបង្កើតឡើងជាជំហានឆ្ពោះទៅរកការបោះឆ្នោត។ ទោះបីជាយ៉ាងណាក៏ដោយ ប្រភព​មួយដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា របបយោធាទំនងជាបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នថ្មីនៅក្នុងខែកក្កដា។

(រូបភាព៖ DVB)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាយោធាដែលបានធ្វើឡើងកាលពីថ្ងៃទី ២៥ខែមីនាក្នុងទីក្រុង Naypyidaw មេដឹកនាំរបបយោធា លោក មីន អ៊ុងឡាំង ( Min Aung Hlaing) បាននិយាយថា ការបោះឆ្នោតសកលនឹងត្រូវធ្វើឡើងជាបួនដំណាក់កាល គឺនៅក្នុងសប្តាហ៍ទីបី និងទីបួនក្នុងខែធ្នូ ឆ្នាំ២០២៥ និងសប្តាហ៍ទីមួយ និងទីពីរក្នុងខែមករា ឆ្នាំ ២០២៦។ ចំពោះព័ត៌មានលម្អិតអំពីរបៀបដែលរចនាសម្ព័ន្ធរដ្ឋាភិបាលថ្មីនឹងត្រូវបានបង្កើតឡើងនោះ ប្រភពបានបដិសេធមិនផ្តល់ឲ្យនោះទេ។

ពាក់ព័ន្ធទៅនឹងព័ត៌មាននេះអ្នកវិភាគនយោបាយមីយ៉ាន់ម៉ា លោក Than Soe Naing បានប្រាប់ Mizzima វាអាចទៅរួចដែល លោក មីន​ អ៊ុងឡាំង នឹងតែងតាំងអ្នកផ្សេងទៀតឱ្យកាន់តំណែងដូចជា ប្រធានាធិបតី និងនាយករដ្ឋមន្ត្រី​ខណៈ​មេដឹកនាំ​របប​យោធា​អាច​នឹង​បន្ត​កាន់​តំណែង​ ជា​អគ្គមេបញ្ជាការ​ក្នុង​រចនាសម្ព័ន្ធ​រដ្ឋាភិបាល​ថ្មី​ប៉ុណ្ណោះ។

(រូបភាព៖ Reuters)

គួរបញ្ជាក់ថា លោក មីន​ អ៊ុងឡាំង ដែលបានបម្រើការជាប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) និងជានាយករដ្ឋមន្ត្រីក៏បាន​ចូលកាន់តំណែងជាប្រធានស្តីទីនៅថ្ងៃទី៣១ខែកក្កដា ឆ្នាំ ២០២៤ នៅពេលដែលប្រធានាធិបតីស្តីទី​ លោក Myint Swe បានអវត្តមានដោយសារសុខភាពមិនល្អក្នុងពេលការបន្តដាក់រដ្ឋក្នុងគ្រាអាសន្នថ្មីៗនេះ។

យោងតាមរដ្ឋធម្មនុញ្ញឆ្នាំ ២០០៨ ក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ (NDSC) មានសមាជិកចំនួន​១១រូប ចាប់ពីប្រធានាធិបតី ដល់ រដ្ឋមន្រីកិច្ចការព្រំដែន។

ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីយោធាបានឡើងកាន់អំណាចនៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ ប្រធានាធិបតីជាប់ឆ្នោត លោក Win Myint ត្រូវបានឃុំខ្លួន ហើយ លោក Mann Win Khaing Than ប្រធានសភា Amyotha​ Hluttaw បាន​ក្លាយជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលរួបរួមជាតិ (NUG) ដែលប្រឆាំងនឹងរបបយោធា។

អនុប្រធានាធិបតីលោក Henry Van Thio បានចូលរួមក្នុងកិច្ចប្រជុំដំបូងរបស់ NDSC ប៉ុន្តែគាត់បានឈប់សម្រាកព្យាបាលជំងឺតាំងពីថ្ងៃទី ២២ខែមេសា ឆ្នាំ ២០២៤ ដោយសារបញ្ហាសុខភាព៕

(រូបភាព៖ Cincds)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២១ វិនាទី មុន

របបយោធាមីយ៉ាន់ម៉ាទំនង​បង្កើតរដ្ឋាភិបាល​បណ្តោះអាសន្នថ្មីមួយនៅក្នុងខែកក្កដា

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

អាមេរិក បញ្ជូនដ្រូនឈ្លបយកការណ៍ទៅសមុទ្រខ្មៅជាថ្មី ក្រោយកិច្ចប្រជុំរុស្ស៊ី-អ៊ុយក្រែន គ្មានបានផល

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

​ខេត្តនិង​ក្រុង​ជាច្រើន​របស់​ហ្វីលីពីន​ រង​ការ​វាយប្រហារ​​ដោយ​រញ្ជួយដីកម្រិត ៥.២រ៉ិចទ័រ

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

កុមារី​និង​ឪពុក​ស្លាប់​ដោយ​សារ​ដើមឈើរលំ​សង្កត់​លើ​​ក្នុងគ្រោះរញ្ជួយដីថ្មី​នៅ​មីយ៉ាន់ម៉ា​

ព័ត៌មានជាតិ២៦ នាទីutes មុន

ខេត្តស្ទឹងត្រែង ប្រមូលផលនេសាទបានជាមធ្យមប្រមាណ ៥ ពាន់តោន ក្នុងមួយឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម