Connect with us

កីឡា

ស្មាត់មកពី អាស៊ី Ishikawa ជួយឱ្យក្លិបអ៊ីតាលី Perugia ឈ្នះជើងឯក CEV Champions League

បានផុស

នៅ

ការប្រកួតបាល់ទះពានកំពូលរបស់ អឺរ៉ុប CEV Champions League បានបញ្ចប់ជាផ្លូវការហើយត្រឹមល្ងាចថ្ងៃ អាទិត្យ ទី ១៨ ខែ ឧសភា ម្សិលមិញ ក្នុងនោះក្រុមជើងឯកបានទៅលើក្រុមមកពី អ៊ីតាលី Sir Sicoma Monini Perugia។

ក្រុម Perugia
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម Perugia បានក្លាយជាជើងឯកពាន CEV Champions League រដូវកាល ២០២៤-២០២៥ បន្ទាប់ពីយកឈ្នះលើក្រុមមកពី ប៉ូឡូញ Warta Zawiercie នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ៣ សិតទល់នឹង ២។ ចំណែកក្រុមប៉ូឡូញ Jastrzębski Węgiel ដណ្តើមបានចំណាត់ថ្នាក់ទី ៣ បន្ទាប់ពីយកឈ្នះលើក្រុម Halkbank Ankara របស់ តួកគី ក្នុងលទ្ធផល ៣ សិតទល់នឹង ១។

គួរបញ្ជាក់ថា ក្រុមជើងឯក Perugia និងក្រុមជើងឯករង Warta Zawiercie ទទួលបានកៅអីជាផ្លូវការឡើងទៅការប្រកួតពានដ៏ធំ FIVB Club World Championship ឆ្នាំ២០២៥៕

លទ្ធផលប្រកួត

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម