សេដ្ឋកិច្ច
រោងចក្រផលិតស៊ីម៉ងត៍ ខនស៍ ខេធី ស៊ីមេន មានតម្លៃ $២៥០ លាន បើកឱ្យដំណើរជាផ្លូវការ
រោងចក្រផលិតស៊ីម៉ងត៍ ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក មានតម្លៃប្រមាណ ២៥០ លានដុល្លារ ស្ថិតនៅក្នុងឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៥ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

លោក លី ឈានហ្វុង អគ្គនាយកក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន មានប្រសាសន៍ថា គិតមកទល់ពេលនេះ ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន បានវិនិយោគទុនប្រមាណ ៤៨០ លានដុល្លារនៅកម្ពុជា និងបង្កើតឱកាសការងារជិត ១ ពាន់កន្លែង និងបានក្លាយជារោងចក្រផលិតស៊ីម៉ងត៍ធំជាងគេនៅកម្ពុជា។ រោងចក្រផលិតស៊ីម៉ងត៍ ខនស៍ ខេធី ស៊ីមេន ជាគម្រោងខ្នាតធំទី២ ដែលបានវិនិយោគ និងសាងសង់ដោយសហគ្រាស ខនស៍ គ្រុប នៅកម្ពុជា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ ២០០៧ កម្ពុជាចាប់ផ្ដើមកសាងឡើងវិញនូវសមត្ថភាពផលិតស៊ីម៉ងត៍ ខណៈមកដល់ពេលនេះ កម្ពុជាមានរោងចក្រចំនួន ៦ ដែលកំពុងដំណើរការ ដែលអាចផលិតបាន ១១ លានតោន ក្នុងមួយឆ្នាំ និងផ្គត់ផ្គង់តម្រូវការក្នុងស្រុក ១០០% ព្រមទាំងនាំចេញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ «ពីប្រទេសមួយដែលនាំចូលស៊ីម៉ងត៍ រហូតដល់ឆ្នាំ ២០០៧ ទៅជាប្រទេសដែលអាចផ្គត់ផ្គង់ស៊ីម៉ងត៍ខ្លួនឯងបាន ហើយនាំចេញ នេះជាមោទនភាពមួយរបស់យើង»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ការដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងត៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន ដែលជារោងចក្រទី២ បានផ្ដល់ឱកាសឱ្យកម្ពុជាមានលទ្ធភាពកាន់តែច្រើនថែមទៀត និងមានការផ្គត់ផ្គង់ស៊ីម៉ងត៍ដោយខ្លួនឯង។
រោងចក្រដែលកើតចេញពីការវិនិយោគរួមគ្នា ដោយក្រុមហ៊ុន Conh Internation Holding (KH) Limited និងក្រុមហ៊ុន KT ខេធី ស៊ីមេន កំពង់ស្ពឺ បានរួមគ្នាដាក់ទុនសរុបប្រមាណ ២៥០ លានដុល្លារ ជាមួយសមត្ថភាពផលិត ២,២ លានតោន ក្នុងមួយឆ្នាំ សម្រាប់តម្រូវការក្នុងស្រុក និងនាំចេញ។

ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន ទទួលបានអាជ្ញាបណ្ណស្វែងរុករករ៉ែ ថ្មកំបោរ ដែលជាវត្ថុធាតុដើមសំខាន់ ក្នុងការផលិតស៊ីម៉ង់ត៍ ទី១ ក្នុងខែមិថុនា ឆ្នាំ ២០២១ ហើយបានអាជ្ញាបណ្ណរុករកថ្មកំបោរទី២ នៅ ខែកុម្ភៈ ឆ្នាំ ២០២៣ ដែលមានផ្ទៃដីទំហំ ៣៣៨,២៨ ហិកតា ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មានប្រសាសន៍ថា គិតមកទល់ពេលនេះ ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន គឺជាក្រុមហ៊ុនវិនិយោគទី៦ ដែលបានបោះទុនវិនិយោគបង្កើតរោងចក្រស៊ីម៉ងត៍នៅកម្ពុជា។
លោករដ្ឋមន្ត្រីថ្លែងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតែជារបៀបវារៈសំខាន់ នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយវិស័យឧស្សាហកម្មស៊ីម៉ងត៍ បានចូលរួមសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា ខណៈកម្ពុជាមានសមត្ថភាពសម្រេចបានការផ្គត់ផ្គង់ស៊ីម៉ងត៍ផលិតក្នុងស្រុក ១០០% និងបាននាំចេញទៅក្រៅប្រទេស ៣ ម៉ឺនតោន នៅឆ្នាំ ២០២៤៕


អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ