ព័ត៌មានអន្ដរជាតិ
ពូទីនផ្តើមសន្ទនាជាមួយត្រាំ ដោយការអបអរត្រាំ បានចៅប្រុសទី១១ដែលទើបកើត
មេដឹកនាំនៃប្រទេសមហាអំណាចនុយក្លេអ៊ែរ សហរដ្ឋអាមេរិក និង រុស្ស៊ី បានចាប់ផ្តើមការសន្ទនាទូរស័ពដ៏កម្រលើជម្លោះនៅអ៊ុយក្រែនជាង២ម៉ោង ដោយការចាប់ផ្តើមពីការអបអរសាទររបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ចំពោះ ប្រធានាធិបតីសហរដ្ឋអាមេរិកដែលទទួលបានចៅប្រុសទី១១ ដែលទើបនឹងកើត និងការជួនពរកូនស្រីពៅរបស់លោក ដូណាល់ ត្រាំ និង ចៅទី១១មានសុខភាពល្អ។

ក្រសួងការបរទេសរុស្ស៊ី បានបង្ហោះសារអត្ថាធិប្បាយបន្ថែមរបស់ជំនួយការ ប្រធានាធិបតីរុស្ស៊ី លោក Yuri Ushakov ដែលលើកឡើងថា៖«អ្វីដែលគួរឱ្យចាប់អារម្មណ៍ដែលបានចាប់ផ្តើមដោយប្រធានាធិបតីរបស់យើង [ពូទីន] បានអបអរសាទរលោក ដូណាល់ ត្រាំ ចំពោះកំណើតរបស់ចៅប្រុសទី១១ និងសូមជូនពរឱ្យទារកទើបនឹងកើតនិងកូនស្រីរបស់លោក ត្រាំ មានសុខភាពល្អ»។
តាមការបង្ហោះរបស់ក្រសួងបរទេសរុស្ស៊ី ការសន្ទនាលើកនេះតាមទូរស័ព្ទរបស់ប្រមុខរដ្ឋមហាអំណាចទាំងពីរ គឺជាការសន្ទនាលើកទីបី ចាប់តាំងពីការចូលកាន់អំណាចរបស់រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ នៅសេតវិមាន ដែលត្រូវបានពិភពលោកមើលឃើញថា រដ្ឋបាលលោកដូណាល់ ត្រាំ បានក្រឡុកនយោបាយសកលយ៉ាងខ្លាំងបន្ទាប់ពីការចូលកាន់អំណាចត្រឹម៤ខែនេះ។
លោក Yuri Ushakov បានសរសេរថា៖«ការសន្ទនាត្រូវបានធ្វើឡើងតាមរបៀបគោរពគ្នាទៅវិញទៅមក ដែលនេះឆ្លុះបញ្ចាំងពីលក្ខណៈនៃទំនាក់ទំនងផ្ទាល់ខ្លួនរវាងអ្នកដឹកនាំរបស់យើង [ពូទីន]។ បន្ទាប់ពីពាក្យដ៏កក់ក្ដៅទាំងនេះ លោកប្រធានបានប្តូរទៅរបៀបវារៈដែលរៀបចំឡើងភ្លាមៗ»។

អ្នកនាង Tiffany Trump ដែលជាកូនស្រីពៅរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ជាមួយប្រពន្ធទី២ គឺអ្នកស្រី Marla Maples បានរៀបការជាមួយលោក Michael Boulos កាលឆ្នាំ២០២២ និងទើបបានផ្តល់កំណើតកូនប្រុសនៅថ្ងៃទី១៥ ខែឧសភា ពោលគឺប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនការសន្ទនារវាងបុរសដែលដឹកនាំប្រទេសមហាអំណាចទាំងពីរកើតឡើង។
យោងសារព័ត៌មាន eonline ចុះផ្សាយកាលថ្ងៃទី១៦ឧសភា ដោយដកស្រង់ការបង្ហោះរបស់នាង Marla Maples លើបណ្តាងសង្គម Instagram ថា៖«សូមស្វាគមន៍មកកាន់ពិភពលោកកូនប្រុសដ៏ផ្អែមល្ហែមរបស់យើង គឺAlexander Trump Boulos។ យើងស្រឡាញ់អ្នកលើសពីពាក្យ! អរគុណដែលចូលមកក្នុងជីវិតយើង! ៥.១៥.២០២៥។»
នាង Tiffany និងលោក Michael Boulos បានជួបគ្នាក្នុងឆ្នាំ២០១៨ និងបានរៀបការនៅក្នុងខែវិច្ឆិកាឆ្នាំ២០២២ ក្នុងលំនៅឋានរបស់លោក ត្រាំ នៅ Mar-a-Lago រដ្ឋផ្លរីដា សហរដ្ឋអាមេរិក៕
ដោយ រ៉ាន់ រើយ


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ