ព័ត៌មានអន្ដរជាតិ
ត្រាំ កំពុងរៀនសូត្រ ពីសង្គ្រាមដ្រូន រវាង រុស្ស៊ីនិងអ៊ុយក្រែន
ក្នុងសុន្ទរកថាទៅកាន់និស្សិតបញ្ចប់ការសិក្សា នៅបណ្ឌិតសភាយោធា West Point ក្នុងទីក្រុងញូវយ៉ក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា លោកកំពុងរៀនសូត្រពីយុទ្ធសាស្រ្តថ្មីនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ជាពិសេសគឺពាក់ព័ន្ធនឹងការប្រើដ្រូនច្បាំងគ្នាតែម្តង។

ជាការពិត ក្នុងសង្គ្រាមនេះ ដ្រូនបានក្លាយជាអាវុធដែលភាគីទាំងសងខាង ប្រើញឹកញាប់បំផុត ដើម្បីវាយប្រហារលើគ្នាទៅវិញទៅមក ខុសពីសង្គ្រាមផ្សេងៗ។
ជុំវិញរឿងនេះ លោក ត្រាំ លើកឡើងថា៖ «សហរដ្ឋអាមេរិក កំពុងសិក្សាយ៉ាងសកម្មនិងល្អិតល្អន់ជាទីបំផុតចំពោះយុទ្ធសាស្រ្តថ្មីនេះ ព្រោះវាជាទម្រង់ខុសប្លែក។ យើងឃើញដ្រូនហោះចេញពីគ្រប់មុំ ជាមួយល្បឿនដ៏លឿននិងវាយប្រហារចំគោលដៅជាក់លាក់។ យើងមិនដែលឃើញរឿងបែបនេះពីមុនទេ ដូច្នេះយើងកំពុងរៀនសូត្រពីវា»។

ទន្ទឹមនោះ លោកអំពាវនាវដល់និស្សិតទាំងឡាយ ត្រូវមានភាពក្លាហានហ៊ានប្រថុយនិងធ្វើអ្វីៗផ្សេងពីគ្នា ដើម្បីតាមឲ្យទាន់សម័យកាលក្នុងវិស័យតាក់ទិកនិងយុទ្ធសាស្ត្រយោធា។
សូមជម្រាបថា ដ្រូនបានក្លាយជាអាវុធដ៏សំខាន់មួយ នៅក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន ដោយវាបានផ្លាស់ប្តូរយុទ្ធសាស្ត្រយោធានិងសក្ដានុពលសមរភូមិ។

ព្រឹត្តិការណ៍ធំមួយបានកើតឡើងកាលពីថ្ងៃទី២៤ខែឧសភាឆ្នាំ២០២៥ ដោយរុស្ស៊ីបើកការវាយប្រហារតាមអាកាសលើទីក្រុងកៀវ ជាមួយដ្រូន Shahed ប្រមាណ២៥០គ្រឿង ព្រមទាំងមីស៊ីលផ្លោង១៤គ្រាប់ផងដែរ បណ្តាលឲ្យជនស៊ីវិល១៥នាក់រងរបួស និងបង្កការខូចខាតធ្ងន់ធ្ងរនៅសង្កាត់មួយចំនួន។
ជាការសងសឹក អ៊ុយក្រែនក៏បង្កើនប្រតិបត្តិការរបស់ខ្លួនវិញ ដោយបាញ់បង្ហោះដ្រូនប្រហែល៨០០គ្រឿង ចូលទៅក្នុងទឹកដីរុស្ស៊ីក្នុងរយៈពេល៧២ម៉ោងកន្លងមកនេះ៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង