Connect with us

ព័ត៌មានអន្ដរជាតិ

ហ្សេលេនស្គី ខឹងថា ដោយសារ ត្រាំ មិនមាត់មិនក ទើប ពូទីន បានដៃ វាយប្រហារខ្លាំងទៅៗ

បានផុស

នៅ

ក្រោយរុស្ស៊ីបើកការវាយប្រហារទ្រង់ទ្រាយធំនៅទូទាំងប្រទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យទី២៥ខែឧសភាឆ្នាំ២០២៥ ប្រមុខដឹកនាំរដ្ឋាភិបាលទីក្រុងកៀវ វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបញ្ចេញប្រតិកម្មដោយកំហឹងយ៉ាងខ្លាំងជាពិសេសចំពោះប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ តែម្តង ដោយអះអាងថា ទីក្រុងវ៉ាស៊ីនមិនមាត់មិនករអ្វីសោះលើសកម្មភាពថ្មីៗរបស់ទីក្រុងមូស្គូ គឺធ្វើឲ្យមេដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន បានដៃវាយប្រហារខ្លាំងទៅៗ។ 

(ពីឆ្វេងទៅស្តាំ) លោក ហ្សេលេនស្គី, ត្រាំ និងពូទីន (រូបថត៖ AP/Reuters/EPA-EFE/Shutterstock)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ BBC, កាលពីថ្ងៃអាទិត្យ រុស្ស៊ីបានបញ្ចេញដ្រូននិងមីស៊ីល ៣៦៧គ្រឿង/គ្រាប់ បាញ់សន្ធាប់លើប្រទេសអ៊ុយក្រែន សម្លាប់មនុស្ស១២នាក់ ក្នុងនោះមានទាំងកុមារ៣នាក់ផងដែរ ព្រមទាំងបណ្តាលឲ្យរាប់សិបនាក់ទៀតរងរបួស ក្នុងប្រតិបត្តិការលុកលុយទ្រង់ទ្រាយធំបំផុត ចាប់តាំងពីការវាយលុកឆ្នាំ២០២២មក។

តំបន់ចំនួន១៣ ត្រូវរងការវាយប្រហារដូចជាទីក្រុង Kyiv និងតំបន់ធំមួយទៀតនៅជាប់នោះ ក៏ដូចជាតំបន់ Zhytomyr, Khmelnytskyi, Ternopil, Dnipropetrovsk, Mykolaiv, Odesa, Kharkiv, Chernihiv, Cherkasy, Sumy និង Poltava ផងដែរ។

(រូបថត៖ Reuters)

ពាក់ព័ន្ធរឿងនេះ លោកហ្សេលេនស្គី បានចេញសារដោយសំដៅទៅលោក ត្រាំ ចំៗថា៖ «ពិភពលោកអាចនឹងវិស្សមកាល ប៉ុន្តែសង្រ្គាមនៅតែបន្ត ទោះបីជាចុងសប្តាហ៍និងថ្ងៃធ្វើការក៏ដោយ។ រឿងនេះមិនអាចព្រងើយកន្តើយបានទេ។ ភាពស្ងៀមស្ងាត់របស់អាមេរិក និងភាពស្ងៀមស្ងាត់របស់អ្នកដទៃក្នុងពិភពលោក រឹតតែធ្វើឲ្យពូទីនបានដៃ។ ភាពឃោរឃៅរបស់រុស្ស៊ីមិនអាចបញ្ឈប់បានទេ បើគ្មានការដាក់សម្ពាធខ្លាំងក្លាលើមេដឹកនាំរុស្ស៊ី»។

សូមជម្រាបថា ការវាយប្រហារនេះកើតឡើងពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរុស្ស៊ី-អ៊ុយក្រែន ដោះដូរអ្នកទោសទ្រង់ទ្រាយធំបំផុត គិត​ចាប់តាំងពី​សង្គ្រាម​​​ផ្ទុះ​ឡើង​ក្នុងខែកុម្ភៈ​ឆ្នាំ​២០២២។

(រូបថត៖ Reuters)

កាល​ពី​ថ្ងៃ​សុក្រ​ទី​២៣​ខែ​ឧសភា ភាគីនីមួយៗបានដោះលែង​មនុស្ស​ចំនួន ៣៩០​នាក់ ដែលរួមមានបុគ្គលិកយោធាចំនួន ២៧០​នាក់ និងជនស៊ីវិល ១២០​នាក់នៅក្នុងដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងផ្លាស់ប្តូរ​អ្នក​ទោស​​សរុប​ចំនួន ២ ០០០​នាក់​ពី​ភាគី​ទាំង​ពីរ​។

ការដោះដូរ​នេះ ធ្វើឡើងបន្ទាប់ពី​កិច្ច​ចរចាដោយផ្ទាល់នៅទីក្រុងអ៊ីស្តង់ប៊ុល នៃប្រទេសតួកគី ដែលជា​កិច្ចសន្ទនាដ៏សំខាន់លើកដំបូងរវាង​ប្រជាជាតិ​ទាំង​ពីរ​ក្នុងរយៈពេលបីឆ្នាំ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី វាយប្រហារទូទាំងប្រទេសអ៊ុយក្រែន សម្លាប់មនុស្ស ៨នាក់ និងបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៥ ម៉ោង មុន

នេះ​ជា​ការ​បញ្ជាក់​ពី​សហព័ន្ធ​គុន​ខ្មែរពី​រឿង​ ពេជ្រ​ សម្បត្តិ​ មិន​បាន​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ WBC នៅ​អាមេរិក​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ហ្សេលេនស្គី ខឹងថា ដោយសារ ត្រាំ មិនមាត់មិនក ទើប ពូទីន បានដៃ វាយប្រហារខ្លាំងទៅៗ

កីឡា៦ ម៉ោង មុន

ច្បាស់​១០០​% Nieto ប្រាប់​ថា នឹង​​ចាកចេញពី ភ្នំពេញក្រោន នៅរដូវកាលនេះហើយ

សន្តិសុខសង្គម៦ ម៉ោង មុន

ព្រះសង្ឃជាង១០អង្គពុលផ្សិតឬស្សី បញ្ជូនទៅសង្គ្រោះបន្ទាន់

សន្តិសុខសង្គម៧ ម៉ោង មុន

មន្ទីរធម្មការរាជធានីភ្នំពេញ ចុះធ្វើកិច្ចសន្យាអ្នកតាំងខ្លួនជាតាបសភ្នំគូលេន ឲ្យបញ្ឈប់សកម្មភាពចែកចាយវីដេអូធ្វើឲ្យប៉ះពាល់សង្គម

Sokha Hotels

ព័ត៌មានពេញនិយម