ព័ត៌មានជាតិ
មន្ទីរពេទ្យអន្តរជាតិមិត្តភាព អង្គរជប៉ុន ពិនិត្យជំងឺទឹកដក់ក្នុងភ្នែកជូនពលរដ្ឋ ឥតគិតថ្លៃ រយៈពេល ៣ថ្ងៃ
មន្ទីរពេទ្យអន្តរជាតិមិត្តភាព អង្គរជប៉ុន ផ្តល់ជូនការពិនិត្យវាស់កម្រិតនៃការមើលឃើញ និងជំងឺទឹកដក់ក្នុងភ្នែក ជូនដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តសៀមរាប ដោយឥតគិតថ្លៃ រយៈពេល ៣ថ្ងៃ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប កាលពីពេលថ្មីៗនេះ។

ការផ្តល់ជូននេះ ធ្វើឡើងចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ពីម៉ោង ០៨៖៣០ នាទីព្រឹក រហូតដល់ម៉ោង ១៦៖០០ នាទីរសៀល ស្ថិតក្នុងភូមិចន្លោង សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។ សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងទូរសព្ទលេខ ០៧៦ ៦៧ ៧៧ ៨៧៩/ ០៨ ៧៧៩ ១៥០ ឬ ០៩៧ ៧៧ ៩៩ ៨៨២។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ត បានថ្លែងអំណរគុណដល់មន្ទីរពេទ្យអន្តរជាតិ មិត្តភាព អង្គរជប៉ុន និងពិសេសក្រុមគ្រូពេទ្យទាំងអស់ ដែលជារឿយៗធ្វើការពិនិត្យវាសកម្រិតនៃការមើលឃើញ និងព្យាបាលជំងឺទឹកដក់ក្នុងភ្នែក ដោយឥតគិតថ្លៃជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប៕

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


