ព័ត៌មានជាតិ
រដ្ឋបាលសង្កាត់ចោមចៅទី ១ ចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ ក្រោយភ្លៀងជាបន្តបន្ទាប់
កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ រដ្ឋបាលសង្កាត់ចោមចៅទី ១ បានសហការជាមួយក្រុមការងារសាលារាជធានី ចុះពិនិត្យបូមស្តារប្រព័ន្ធលូ នៅផ្លូវលេខ ១៩ បុរីពិភពថ្មី ផ្សារត្រពាំងថ្លឹង ភូមិត្រពាំងថ្លឹង ៤ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ ដើម្បីបញ្ចៀសការជន់លិច និងកកស្ទះទឹកលើផ្លូវ។

លោក កង វង ចៅសង្កាត់ចោមចៅទី ១ បានឲ្យដឹងថា ដោយសារតែប្រជាពលរដ្ឋមួយចំនួនមិនបានវេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ខណៈមេឃភ្លៀងមកម្តងៗ ធ្វើឲ្យសំរាមទាំងនោះហូរចូលប្រព័ន្ធលូ ស្ទះចរន្តទឹកហូរ និងហៀរចេញមកលើដងផ្លូវ។

លោកចៅសង្កាត់ បានបន្តថា ដោយប៉ុន្មានថ្ងៃមកនេះភ្លៀងបានធ្លាក់មកជាបន្តបន្ទាប់ធ្វើឲ្យតំបន់មួយចំនួនបានលិច និងទឹកដក់លើដងផ្លូវ ក្រោយពីទទួលបានការស្នើសុំពីប្រជាពលរដ្ឋ លោកបានសហការជាមួយក្រុមការងាររដ្ឋបាលខណ្ឌ ងសាលារាជធានី ចុះពិនិត្យជាក់ស្ដែង និងបូមស្តារប្រព័ន្ធលូ ដើម្បីសម្រួលដល់ចរន្តទឹកហូរលឿន បញ្ចៀសការជន់លិច។

លោក កង វង ចៅសង្កាត់ តំណាងប្រជាពលរដ្ឋ ក៏បានអរគុណដល់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការដឹកជញ្ជូនរាជធានីភ្នំពេញ និងលោក សក់ ចន្ទ័កញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ក្រុមការងារខណ្ឌ ដែលបានផ្តល់រថយន្តមកបូមលូទាន់ពេលវេលា៕
អត្ថបទ ៖ សុខា


-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


