ព័ត៌មានជាតិ
រដ្ឋមន្ត្រីឧស្សាហកម្មអះអាងថា ធនាគារ ADB ជំរុញភាពធន់នៅកម្ពុជា
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ធនាគារអភិវឌ្ឍន៍អាស៊ីអាចដើរតួនាទីគន្លឹះក្នុងការជំរុញលើកកម្ពស់សហគមន៍ដែលងាយរស់នៅ និងមានភាពធន់នៅកម្ពុជា។

នៅក្នុងវេទិកាទឹក និងការអភិវឌ្ឍទីក្រុងឆ្នាំ២០២៥ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នេះ លោក ហែម វណ្ណឌី បានជួបពិភាក្សាការងារជាមួយអនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី លោក Scott Morris ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ និងការបន្តគាំទ្ររបស់ ADB ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិវឌ្ឍសហគមន៍ដែលងាយរស់នៅ និងមានភាពធន់ ដោយបន្ស៊ីយុទ្ធសាស្ត្រឆ្នាំ២០៣០ របស់ ADB ជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាលកម្ពុជា។
លោករដ្ឋមន្ត្រី មានប្រសាសន៍ថា៖ «ធនាគារអភិវឌ្ឍន៍អាស៊ីអាចដើរតួនាទីគន្លឹះក្នុងការជំរុញលើកកម្ពស់សហគមន៍ដែលងាយរស់នៅ និងមានភាពធន់នៅកម្ពុជា ដោយប្រកាន់យកអភិក្រមពហុវិមាត្រ ដែលរួមបញ្ចូលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការកសាងភាពធន់ នវានុវត្តន៍បច្ចេកវិទ្យា និងការស្រាវជ្រាវ និងអភិវឌ្ឍន៍»។
លោកបានបន្ថែមថា កម្ពុជាប្រើប្រាស់ភាពជាដៃគូយុទ្ធសាស្ត្រ មិនមែនហិរញ្ញវត្ថុ ដូចជាកិច្ចសហប្រតិបត្តិការបច្ចេកទេស និងការកសាងសមត្ថភាពកាន់តែច្រើនឡើង ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ ក្នុងបរិការដែលធនធានហិរញ្ញវត្ថុមានកម្រិត។

នៅក្នុងកិច្ចប្រជុំដាច់ដោយឡែកជាមួយអនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី លោកស្រី Fatima Yasmin និងនាយកប្រតិបត្តិ លោកស្រី Rachel Thompson លោករដ្ឋមន្ត្រី ហែម វណ្ណឌី បានជម្រាបជូនអំពីអាទិភាពរបស់កម្ពុជា ក្នុងការកសាងសហគមន៍ដែលមានភាពធន់ និងទីក្រុងដែលងាយរស់នៅ ដោយរួមមានការពង្រីកការផ្គត់ផ្គង់ និងការផ្តល់តម្លៃដល់ទឹកស្អាត ការជំរុញការប្រើប្រាស់បច្ចេកវិទ្យានិងនវានុវត្តន៍ ការលើកកម្ពស់ភាពជាដៃគូវិស័យសាធារណៈ និងឯកជន និងការបង្កើនភាពធន់នឹងអាកាសធាតុ៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ