កីឡា
មុនពេលចាកចេញ លោក Munoz ចាត់ទុកក្លិប ព្រះខ័នរាជស្វាយរៀង ជាកន្លែងដ៏ត្រឹមត្រូវក្នុងអាជីព
លោក Pep Munoz បានចាត់ទុកក្លិបព្រះខ័នរាជស្វាយរៀង ជាកន្លែងដ៏ត្រឹមត្រូវសម្រាប់អាជីពរបស់លោក បន្ទាប់ពីលោកមកដល់ទីនេះថ្ងៃដំបូង។

បុរសសញ្ជាតិ អេស្ប៉ាញ វ័យ ៤៥ ឆ្នាំ ត្រូវបានប្រកាសចាកចេញពីព្រះខ័នរាជស្វាយរៀងផ្លូវការហើយ បន្ទាប់ពីលោកដឹកនាំក្រុមបានរយៈពេល ២ រដូវកាល គឺរដូវកាល ២០២៣-២០២៤ និង ២០២៤-២០២៥។

នៅក្នុងកិច្ចសម្ភាសជាមួយក្លិប ដែលបានបង្ហោះនៅលើទំព័រ Facebook កាលពីព្រឹកមិញថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៥ លោក Pep Munoz បានមានប្រសាសន៍យ៉ាងដូច្នេះថា ៖«បើតាមខ្ញុំចាំ នៅថ្ងៃទីមួយ ដែលខ្ញុំមកកាន់ទីនេះ ខ្ញុំគិតថា ខ្ញុំបានរកឃើញកន្លែងដែលត្រឹមត្រូវហើយ។ កីឡដ្ឋានពិតជាស្រស់ស្អាត អារម្មណ៍ខ្ញុំនៅពេលនោះគឺថា ពួកយើងគួរចាប់ផ្តើមធ្វើអ្វីមួយ។ បង្កើតអ្វីមួយ ដែលអស្ចារ្យសម្រាប់ក្លិបមួយនេះ។ នេះជាអារម្មណ៍ខ្ញុំមកកាន់ទីនេះដំបូង»។

លោក Munoz បានចាត់ទុកក្លិប ព្រះខ័នរាជស្វាយរៀង ជាកន្លែងដ៏ត្រឹមត្រូវសម្រាប់លោកអាជីពរបស់លោក គ្រាន់តែលោកមកដល់ទីនេះថ្ងៃដំបូង។ យ៉ាងណា លោកពិតជាទទួលបានភាពជោគជ័យពិតមែន បន្ទាប់ពីមកដល់ទីនេះ ២ រដូវកាល លោកបានជួយឱ្យក្រុមរហស្សនាម ព្រះខ័នខៀវ ឈ្នះពានលីគកំពូលកម្ពុជា Cambodian Premier League ២ សម័យកាល, ពាន Cambodian Super Cup ១ និងពានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ១ ព្រមទាំងជើងឯករង AFC Challenge League៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


