Connect with us

ព័ត៌មានជាតិ

ផ្សារចុងសប្តាហ៍ក្នុងខេត្តបាត់ដំបង ពលរដ្ឋ​ចុះទិញបន្លែ​សាច់ស្រស់ៗ​មានប្រភព​ច្បាស់លាស់

បានផុស

នៅ

អតិថិជនក្នុងនិងក្រៅក្រុងបាត់ដំបង បាននាំគ្នាចូលទិញទំនិញក្នុងទីផ្សារចុងសប្តាហ៍ដែល​រៀបចំ​ដោយ​អាជ្ញាធរ ជាពិសេសបន្លែសេរីរាង្គតាមបណ្តាសហគមន៍កសិកម្ម ហើយក្នុងនោះក៏មានត្រីសាច់ដែលនាំយកមកលក់ដោយមាន ប្រភពច្បាស់លាស់គ្មានការនាំចូលរួមនិងកសិផលជាច្រើនទៀតផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជីវករដែលបានតាំងលក់តាមតូបផ្សារចុងសប្តាហ៍បាននិយាយប្រហាក់ប្រហែលគ្នាថា នៅក្នុងរយះពេល ៣ អាទិត្យចុងក្រោយនេះ មានបងប្អូនប្រជាពលរដ្ឋ ក្នុងនោះក៏គេសង្កេតឃើញមន្ត្រីរាជការផងដែរ បានមកទិញម្ហូបអាហារបន្លែ ត្រីសាច់ យ៉ាងច្រើន ហើយរាល់ទំនិញដែលតាំងដាក់លក់ក៏មានប្រភពច្បាស់លាស់ សម្រាប់បំរើដល់អតិថិជន ពីទីជិតឆ្ងាយ ប្រកបដោយស្តង់ដារអនាម័យខ្ពស់ ដើម្បីទ្រទ្រង់សុខភាពទូទៅ។

អ្នកស្រី ចាន់ នី ជាអតិថិជន រួមនិងអថិតិជនជាច្រើនទៀត បាននិយាយថា អ្នកស្រីសុំកោតសសើនិងគាំទ្រដែលខាងមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ដែល​បានផ្តួចផ្តើមបើកឲ្យមានផ្សារចុងសប្តាហ៍ ដែលតម្រូវឲ្យលក់តែផលិតផលកសិកម្មសេរីរាង្គក្នុងស្រុកតែប៉ុណ្ណោះ ដើម្បីលើកកម្ពស់កម្រិតសេដ្ឋកិច្ចបន្ថែមដល់ក្រុមសហគមន៍កសិកម្ម។

អ្នកស្រីបន្តថា “ខ្ញុំនិងអ្នកជិតខាង តែងទៅទិញបន្លែនៅ ផ្សារចុងសប្តាហ៍ជាញឹកញ៉ាប់ ឲ្យតែដល់ថ្ងៃព្រោះបន្លែស្រស់ៗហើយមានប្រភពច្បាស់លាស់ គ្មានសាធាតុគីមីចិញ្ចឹម”។

បើតាមមន្ត្រីពាណិជ្ជកម្ម ការបើកផ្សារនេះក្នុងគោលបំណងលើកកម្ពស់ដល់កសិផលក្នុងស្រុកនៃខេត្តបាត់ដំបង ជាពិសេស បន្លែសរីរាង្គដែលបានដាំដុះដោយសហគមន៍ផ្ទះសំណាញ់ ជាការឆ្លើយតបទៅលើសុខភាពអ្នកប្រើប្រាស់។

ប្រភពដដែលបន្តថា គោលបំណងសំខាន់ គឺបានផ្តោតទៅលើភ្ញៀវពីជិតឆ្ងាយ ដែលបានធ្វើដំណើរកម្សាន្តរាល់ចុងសប្តាហ៍​ក្នុងក្រុងនិងខេត្តបាត់ដំបង បានស្គាល់និងគាំទ្រដល់ទិន្នផលកសិកម្មក្នុងខេត្តបាត់ដំបងឲ្យកាន់តែផុសផុលផងដែរ៕

អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ពរុស្ស៊ី ៥កន្លែង កម្ទេចយន្តហោះចម្បាំងអស់ ៤០គ្រឿង

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ឈឺចាប់ខ្លាំងបំផុតនៅពេលទាហានថៃចូលមកបាញ់សម្លាប់ទាហានខ្មែរលើដីខ្មែរដែលសម្ដេចធ្លាប់ទៅដល់​

ព័ត៌មានជាតិ៧ ម៉ោង មុន

សមាជិករដ្ឋសភា-ព្រឹទ្ធសភា ឈរគោរពវិញ្ញាណក្ខន្តព្រិន្ធបាលឯក សួន រោន ដែលពលីជីវិតពីការវាយឆ្មក់ពីពួក​ឈ្លានពាន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មេទ័ពអាល្លឺម៉ង់ ព្រមានថា រុស្ស៊ី អាចវាយ «ណាតូ» ៤ឆ្នាំទៀត

Sokha Hotels

ព័ត៌មានពេញនិយម