ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីម៉ុងហ្គោលីនៅចន្លោះចិននិងរុស្ស៊ី ចុះចេញពីអំណាច ក្រោយការតវ៉ាដ៏ខ្លាំង
នាយករដ្ឋមន្ត្រីម៉ុងហ្គោលី លោក Oyun-Erdene Luvsannamsrai បានប្រកាសលាលែងពីដំណែងនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីការបរាជ័យក្នុងការទទួលបានការគាំទ្រគ្រប់គ្រាន់នៅក្នុងការបោះឆ្នោតផ្តល់ទំនុកចិត្តនៅក្នុងសភា ដែលរៀបចំឡើងដោយសារតែកំសួលនៃការតវ៉ារបស់ប្រជាជននៅក្នុងប្រទេស។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុងរបស់ម៉ុងហ្គោលី ikon.mn បានរាយការណ៍ថា នាយករដ្ឋមន្ត្រីបានទទួលសំឡេងគាំទ្រត្រឹមតែចំនួន៤៤សំឡេងប៉ុណ្ណោះ ពោលគឺតិចជាងចំនួន ៦៤សំឡេង ដែលត្រូវការ ដើម្បីបន្តតំណែងនេះ។
ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តរបស់សភា បានធ្វើឡើងបន្ទាប់ពីការតវ៉ាជាច្រើនសប្តាហ៍ដែលបង្កឡើងដោយរបាយការណ៍នៃការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់របស់កូនប្រុសនាយករដ្ឋមន្ត្រី ស្របពេលដែលអ្នកតវ៉ាខ្លះបានអំពាវនាវឲ្យនាយករដ្ឋមន្ត្រីចុះចេញពីតំណែង។
តាមសេចក្តីរាយការណ៍របស់ សារព័ត៌មាន politico ដែលមានមូលដ្ឋាននៅរដ្ឋ Virginia សហរដ្ឋអាមេរិក មុនពេលបោះឆ្នោតសភា នាយករដ្ឋមន្ត្រីម៉ុងហ្គោលី លោក Oyun-Erdene បានព្រមានថា ការបោះឆ្នោតអាចនាំឱ្យមានអស្ថិរភាព និងអង្រួនលទ្ធិប្រជាធិបតេយ្យដែលកំពុងចុះខ្សោយរបស់ម៉ុងហ្គោលី។
លោក Oyun-Erdene ត្រូវបានស្រង់សម្តី ដូចបាននិយាយថា៖«ប្រសិនបើអភិបាលកិច្ចមិនស្ថិតស្ថេរ ស្ថានភាពសេដ្ឋកិច្ចកាន់តែយ៉ាប់យ៉ឺន ហើយគណបក្សនយោបាយមិនអាចមកមូលមតិគ្នាបានទេ។ វាអាចនាំឲ្យសាធារណជនបាត់បង់ជំនឿលើការគ្រប់គ្រងរបស់សភា និងអាចធ្វើឱ្យប្រព័ន្ធសភាប្រជាធិបតេយ្យរបស់យើងប្រឈមនឹងហានិភ័យនៃការដួលរលំ»។

គាត់បានការពារភាពសុចរិតរបស់គាត់ ប៉ុន្តែបានទទួលស្គាល់កំហុសមួយថា៖«ការលះបង់ពេលវេលាច្រើនពេកសម្រាប់គម្រោងធំៗ ខណៈដែលគាត់យកចិត្តទុកដាក់មិនគ្រប់គ្រាន់ចំពោះបញ្ហាសង្គម និងនយោបាយផ្ទៃក្នុង»។
លោក Oyun-Erdene បានកាន់មុខតំណែងនេះអស់រយៈពេល៤ឆ្នាំហើយ និងធ្លាប់ប្រឈមការអំពាវឲ្យចុះចេញពីអំណាចក្នុងពេលកន្លងមក និងបានរួចផុតពីការអំពាវនាវទាំងនោះ។
កាលពីឆ្នាំមុន សភាប្រទេសម៉ុងហ្គោលី ត្រូវបានពង្រីកពី ៧៦អាសនៈដល់១២៦អាសនៈ បន្ទាប់ពីកំណែទម្រង់ការបោះឆ្នោត និង ក៏ដោយសារតែការតម្រូវឲ្យមានរដ្ឋាភិបាលចម្រុះ។
ដោយជាប់ព្រំដែនរវាងរុស្ស៊ី និងចិន ម៉ុងហ្គោលីបានតស៊ូដើម្បីក្លាយជាប្រជាធិបតេយ្យបន្ថែមទៀត បន្ទាប់ពីសម័យបក្សតែ១គ្រប់គ្រងរដ្ឋ (party-state)។ រដ្ឋកុម្មុយនិស្តមួយក្នុងសម័យសង្គ្រាមត្រជាក់បាននិងកំពុងប្រែក្លាយទៅជាលទ្ធិប្រជាធិបតេយ្យតាំងពីការដួលរលំនៃសហភាពសូវៀត។
ក្រុមអ្នកតវ៉ាបាននិយាយថា ទ្រព្យសម្បត្តិរ៉ែរបស់ប្រទេសបានផ្តល់ផលប្រយោជន៍ដល់អាជីវកម្ម និងអ្នកមានទ្រព្យសម្បត្តិ ខណៈដែលជនជាតិម៉ុងហ្គោលីជាច្រើននៅតែរស់នៅក្នុងភាពក្រីក្រនៅឡើយ។
សារព័ត៌មាន politico បានដកស្រង់ទស្សនៈវិភាគរបស់ លោកស្រី Erin Murphy នាយករង និងជាសហការីជាន់ខ្ពស់នៃប្រទេសឥណ្ឌា និងសេដ្ឋវិទូអាស៊ីដែលកំពុងរីកចម្រើននៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិបាននិយាយថា «វាពិបាកណាស់ក្នុងការកសាងមូលដ្ឋានគ្រឹះសម្រាប់លទ្ធិប្រជាធិបតេយ្យ» នៅពេលដែលម៉ុងហ្គោលីក៏ត្រូវតែដោះស្រាយបញ្ហាសេដ្ឋកិច្ច ដែលជាប្រភពចម្បងនៃការខកចិត្តរបស់ប្រជាជន។
អ្នកស្រីបាននិយាយថា៖«យើងនៅតែត្រូវមើលថាតើមានអ្វីកើតឡើងបន្ទាប់ និងរបៀបដែលរដ្ឋាភិបាលថ្មីមានផែនការដោះស្រាយបញ្ហាទាំងនេះ»៕
រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


