Connect with us

សន្តិសុខសង្គម

ចាប់ខ្លួនជនដៃដល់ជាកូនបង្កើតក្រោយកាប់សម្លាប់​ឪពុកខ្លួនឯងដោយសារខឹងមិនឲ្យប្រើ​គោយន្ដ

បានផុស

នៅ

កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលឧត្តរមានជ័យ បានស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់ម្នាក់ដែលប្រើកាំបិតផ្គាក់កាប់សម្លាប់ឪពុកបង្កើតខ្លួនស្លាប់ក្នុងថ្លុកឈាម ដោយសារខឹងឪពុកមិនឲ្យប្រើគោយន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក ឱ សេង អធិការនគរបាលស្រុកគូលែន បានឱ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ នេះថា ការឃាត់ខ្លួនជនដៃដល់ក្នុងអំពើឃាតកម្មនេះ បានធ្វើឡើងកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ នៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បន្ទាប់ពីជនសង្ស័យរូបនេះធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់ទៅលើឪពុកបង្កើតរបស់ខ្លួន បណ្តាលឱ្យដេកស្លាប់ក្នុងខ្ទមស្រែ នៅភូមិកោះកេរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។

លោកអធិការស្រុកគូលែន បញ្ជាក់ឱ្យដឹងទៀតថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ ស្រី ស៊ីណា ហៅ ណាវ វាសនា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិពពេលលិច ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវជាកូនបង្កើតរបស់សពជនរងគ្រោះឈ្មោះ ដួង ស្រី ភេទប្រុស អាយុ៦០ឆ្នាំ។

លោក ឱ សេង បានបន្ថែមថា កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង៨និង៣៥នាទីព្រឹក ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រយង់ បានទទួលព័ត៌មានពីឈ្មោះ ហេង ហឿន ភេទប្រុស ជាប្រជាការពារភូមិថា មានករណីឃាតកម្មកាប់បង្កឱ្យស្លាប់ដល់ជនរងគ្រោះម្នាក់ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១៩និង៣០នាទី នៅចំណុចខ្ទមស្រែត្រពាំងប៉ាលហាល ស្ថិតនៅភូមិកោះកេរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រយង់ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគបាលស្រុកគូលែន និងអាជ្ញាធរ ភូមិ ឃុំ កម្លាំងអាជ្ញាធរជាតិប្រចាំប្រាសាទកោះកេរ និងគ្រួសារសព បានចុះទៅដល់កន្លែងកើតហេតុនៅក្រោមសំយ៉ាបខ្ទមស្រែឃើញសពដេកផ្ងារ បើកភ្នែក ក្បាលទៅទិសខាងជើង សណ្តូកជើងទៅទិសខាងត្បូង។

បើតាមការបំភ្លឺរបស់ឈ្មោះ វេត វង់ ភេទប្រសអាយុ៥៣ឆ្នាំ ដែលមានខ្ទមស្រែនៅមិនឆ្ងាយពីខ្ទមស្រែជនរងគ្រោះ បាននិយាយប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១១ថ្ងៃត្រង់ ជនសង្ស័យឈ្មោះ ណាវ វាសនា ហៅ ស៊ីណា បានដើរមកសុំខ្ចីម៉ារវេន ដើម្បីបញ្ឆេះម៉ាស៊ីនគោយន្តកន្ត្រៃពីគាត់ តែគាត់មិនឱ្យ ហើយម៉ារវេនរបស់ជនសង្ស័យ ត្រូវឪពុកជាជនរងគ្រោះបានយកលាក់ទុកមិនឱ្យប្រើ ទើបធ្វើឱ្យជនសង្ស័យជាកូនខឹងនឹងឪពុក ណាមួយកូនប្រុសជាជនសង្ស័យរូបនេះតែងផឹកស្រាស្រវឹងជាប្រចាំ ទើបឈានដល់ការយកកាំបិតកាប់ឪពុករបស់ខ្លួនឯងបែបនេះតែម្តង៕

អត្ថបទ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៤០ វិនាទី មុន

ចាប់ខ្លួនជនដៃដល់ជាកូនបង្កើតក្រោយកាប់សម្លាប់​ឪពុកខ្លួនឯងដោយសារខឹងមិនឲ្យប្រើ​គោយន្ដ

KPT+៣ នាទីutes មុន

ភរិយាសេដ្ឋីកាស៊ីណូម៉ាកាវ ងាកទៅបំពេញធម៌ ក្រោយស្វាមីជាប់ឃុំ ពីបទបើកល្បែងខុសច្បាប់ និងលាងលុយកខ្វក់

ព័ត៌មានជាតិ៨ នាទីutes មុន

វិទ្យាស្ថានប៉ាស្ទ័រប៉ារីស គាំទ្រគំនិតផ្តួចផ្តើមផ្នែកសុខាភិបាលនៅកម្ពុជា និងបន្តធ្វើការជាមួយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

មហាអំណាចអឺរ៉ុប ២ប្រទេស ព្រមានអំពីការធ្វើសង្គ្រាមរបស់រុស្ស៊ី ក្នុងប្លុកនេះ ប៉ុន្មានឆ្នាំទៀត

ព័ត៌មានជាតិ១៩ នាទីutes មុន

រដ្ឋចាប់ដៃជាមួយក្រុមហ៊ុនជប៉ុន​លើកកម្ពស់ស្តង់ដាប្រព័ន្ធត្រជាក់នៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម