កីឡា
លោក ពេជ្រ សុផាន់ និង ពេជ្រ សម្បត្តិ និយាយអ្វីខ្លះមុនប៉ះ សុខ ធី…
ដំណឹងនៃការប៉ះគ្នារវាង ពេជ្រ សម្បត្តិ និង សុខ ធី ពិតជាកក្រើកមែនលើបណ្ដាញសង្គម ខណៈគ្រាន់តែមកដល់ដីខ្មែរភ្លាមមានអ្នកសម្ភាសក៏ដូចជាសួរនាំលោក ពេជ្រ សុផាន់ តែម្ដងអំពីការប្រកួតមួយនេះ។

រូបភាពហ្វេសបុកលោក ពេជ្រ សុផាន់
ទាក់ទិនទៅនិងការលើកឡើងរបស់លោក ពេជ្រ សុផាន់ ក្រោយមកពីសហរដ្ឋអាមេរិកបញ្ជាក់ថា ការប៉ះគ្នារវាងកូនរបស់លោកគឺ ពេជ្រ សម្បត្តិ និង សុខ ធី លើកនេះជាកាដូជូនអ្នកគាំទ្រគុនខ្មែរដែលចង់ឃើញការប្រកួតនេះកើតឡើងជាយូរមកហើយ។ មួយវិញទៀតមួយរយៈពេលចុងក្រោយនេះការប្រកួតគុនខ្មែរហាក់សូវមានការគាំទ្រច្រើន ឬកក្រើកដូចមុន ដូច្នេះការប៉ះគ្នារវាងអ្នកទាំងនឹងធ្វើឲ្យកក្រើក និងផ្ទុះការគាំទ្រខ្លាំង។

កីឡាករ សុខ ធី
ចំណែក ពេជ្រ សម្បត្តិ បានលើកឡើងដែរថា ចំពោះការប៉ះរៀមច្បង សុខ ធី គឺមិនមានអារម្មណ៍ខុសប្លែកអ្វីទេ ពោលធម្មតា។ ព្រោះជាកីឡាករប្រដាល់ មុន និងក្រោយ គង់តែប្រកួតប៉ះគ្នាទេ។ សម្បត្តិ បញ្ជាក់ទៀតថា សុខ ធី ជាកីឡាករជើងចាស់ និងមានបទពិសោធច្រើនក្នុងអាជីពប្រដាល់នេះ។ ចំណែករូបគេជាកីឡាករទើបប្រឡូកបានជាង ៤ឆ្នាំប៉ុណ្ណោះ ប៉ុន្តែសមត្ថភាពយ៉ាងណារង់ចាំទស្សនាថ្ងៃប្រកួតមកដល់ទើបបានដឹង។

រូបភាពហ្វេសបុកលោក ពេជ្រ សុផាន់
បញ្ជាក់ដែរថា ជំនួបរវាង សុខ ធី និង ពេជ្រ សម្បត្តិ នេះគឺជាការរៀបចំដោយទូរទស្សន៍ហង្សមាស។ ការប្រកួតរវាងជើងខ្លាំងគុនខ្មែរទាំង២រូបនេះនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥។ ជាការប្រកួតដណ្ដើមខ្សែក្រវាត់វាយលក្ខណៈប្រើហ្គង់ធំ រយៈពេលចំនួន ៥ទឹក៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


