Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ៖ បណ្ដោយ​ឲ្យ​រុស្ស៊ី-អ៊ុយក្រែន​ឈ្លោះគ្នា​ដូច​ក្មេង​យូរ​បន្តិច​សិន​ចុះ មុន​បំបែក​ពួក​គេ

បានផុស

នៅ

លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា វានឹងជាវិធីសាស្រ្តល្អប្រសើរជាងមុន ដែល​ទុក​ឲ្យ​រុស្ស៊ី និងអ៊ុយក្រែន «ប្រយុទ្ធមួយរយៈ​សិន» មុនពេលបន្តកិច្ចខិតខំប្រឹងប្រែងសន្តិភាព។

លោក Friedrich Merz និង​លោក ដូណាល់ ត្រាំ (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រជុំមួយនៅសេតវិមានកាលពីថ្ងៃទី​៥​ខែមិថុនា អធិការបតីអាល្លឺម៉ង់ Friedrich Merz បាននិយាយថា លោក ត្រាំ គឺជា«មនុស្សសំខាន់ក្នុងពិភពលោក» ដែលអាចបញ្ចប់ការប្រយុទ្ធបង្ហូរឈាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ ជាការឆ្លើយតប លោក ត្រាំ បានប្រៀបធៀបសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន «ទៅនឹងការប្រយុទ្ធគ្នារវាងក្មេងពីរនាក់ដែលស្អប់គ្នាទៅវិញទៅមក»។ លោក ត្រាំ បាន​ប្រាប់​ថា «ពេលខ្លះវាជាការប្រសើរក្នុងការអនុញ្ញាត​ឲ្យ​ក្មេងៗឈ្លោះគ្នាមួយរយៈហើយបន្ទាប់មកបំបែកពួកគេ»។ លោក ត្រាំ បាន​បន្ថែមថា គាត់បានលើកឡើងពីពាក្យប្រៀបធៀបនេះទៅកាន់សមភាគីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន ផង​ដែរ​​នៅក្នុងការហៅទូរសព្ទ​កាល​ពី​ថ្ងៃ​​មុន។

លោក ត្រាំ បាន​បន្ត​ថា​៖ «​ខ្ញុំ​បាន​និយាយ​ថា លោក​ប្រធានា​ធិបតី អ្នក​ប្រហែល​ជា​ត្រូវ​បន្ត​ការ​ប្រយុទ្ធ និង​ទទួល​រង​នូវ​ការ​ស្លាប់​និង​របួស​ជា​ច្រើន​នាក់​ទៀត។ អ្នកឃើញវានៅក្នុងកីឡាវាយកូនគោលលើទឹកកក និងកីឡាផ្សេងទៀត ដែលអាជ្ញាកណ្តាលតែងតែអនុញ្ញាត​ឲ្យ​ភាគីប្រយុទ្ធគ្នាពីរបីវិនាទីមុនពេលបំបែកពួកគេ»។

ការអត្ថាធិប្បាយនេះ បាន​បង្ហាញថា លោក ត្រាំ ហាក់ដូចជាបានផ្លាស់ប្តូរជំហររបស់គាត់ចំពោះសង្គ្រាមនៅអ៊ុយក្រែន។ កន្លង​មក ប្រមុខសេតវិមាន បានអំពាវនាវម្តងហើយម្តងទៀត​ឲ្យ​ទីក្រុងមូស្គូ និងក្រុងកៀវ ចរចា​គ្នា​​​ឆាប់​​រហ័ស​ ដើម្បី​សម្រេច​បាន​នូវបទឈប់បាញ់មួយ ក្នុងគោលបំណងស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះដែលអូសបន្លាយជាងបីឆ្នាំមកនេះ។

រុស្ស៊ី​និង​អ៊ុយក្រែន​ បាន​ចាប់ផ្ដើម​កិច្ច​ចរចា​ផ្ទាល់​នៅ​ក្រុង​អ៊ីស្តង់ប៊ុល ប្រទេស​តួកគី​ កាល​ពី​ខែ​មុន​ក្នុង​គោល​បំណង​បញ្ចប់​ការ​ប្រយុទ្ធ។ គណៈប្រតិភូនៃភាគីទាំងសងខាងបានជួបប្រជុំគ្នាចំនួន​ពីរ​ដងហើយ ដែលថ្មីៗនេះ​ធ្វើ​ឡើង​កាលពីថ្ងៃទី​២​ខែមិថុនា ប៉ុន្តែមិនមានការរីកចម្រើន​គួរ​​ឲ្យ​កត់សម្គាល់ណាមួយ​នោះ​ទេ​ក្រៅ​តែ​ពីការផ្លាស់ប្តូរអ្នកទោស។

ភាគីទាំងពីរ បាន​បង្ហាញ​ពី​​ការ​ចង់​បាន​​ខុសគ្នាលើលក្ខខណ្ឌសម្រាប់បទឈប់បាញ់ពេញលេញ ហើយប្តេជ្ញាមិនចុះចាញ់​រៀងៗ​ខ្លួន។ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សលេនស្គី បាននិយាយកាលពីថ្ងៃទី​៥​ខែមិថុនាថា ទីក្រុង​កៀវ​នឹងមិនបន្តកិច្ចចរចាកម្រិតទាបជាមួយទីក្រុងមូស្គូ​ទៀត​ទេ ដោយ​លោក​ចង់​បាន​​ការ​ជួបដោយផ្ទាល់ជាមួយសមភាគីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន។ ទោះ​ជា​យ៉ាង​ណា លោក ពូទីន ក្រោយ​មក​បាន​ច្រាន​ចោល​​នូវ​សំណើ​មួយ​​​​​នេះ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៤ វិនាទី មុន

ត្រាំ៖ បណ្ដោយ​ឲ្យ​រុស្ស៊ី-អ៊ុយក្រែន​ឈ្លោះគ្នា​ដូច​ក្មេង​យូរ​បន្តិច​សិន​ចុះ មុន​បំបែក​ពួក​គេ

ជីវិតកម្សាន្ដ៥ នាទីutes មុន

តួស្រី Zhao Liying និង Yang Mi ​រង​ការ​វាយ​ប្រហារ ពីក្រុមអ្នកគាំទ្រផ្កាប់មុខម្ខាងៗ

ព័ត៌មានជាតិ១៣ នាទីutes មុន

ក្នុងខែឧសភា មន្ទីរពេទ្យគន្ធបុប្ផាសង្គ្រោះជីវិតកុមារជាង១សែននាក់ ខណៈកុមារជិត២ម៉ឺននាក់កើតជំងឺកាចសាហាវ

ព័ត៌មានជាតិ១៤ នាទីutes មុន

អូស្ត្រាលីបង្ហាញបំណងចង់ឱ្យនាវាយោធារបស់ខ្លួនចូលចតនៅមូលដ្ឋានសមុទ្ររាម

ព័ត៌មានជាតិ១៥ នាទីutes មុន

អបអរសាទរខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៤ ទិវាពិភពលោកប្រឆាំង​ពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម