ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីកត់ត្រាពីកំណើនទ្វេដងនៃឱនភាពពាណិជ្ជកម្មជាមួយចិន
ឥណ្ឌូណេស៊ីបានកត់ត្រាពីកំណើនទ្វេដងនៃឱនភាពពាណិជ្ជកម្មជាមួយចិនក្នុងរយៈពេល ៤ ខែដំបូងដើមឆ្នាំ ប៉ុន្តែក្រសួងពាណិជ្ជកម្មរបស់ប្រទេសបានច្រានចោលការអះអាងដែលថា ពន្ធរបស់ប្រធានាធិបតីអាមេរិក ជំរុញឱ្យចិនបង្ហូរទំនិញរបស់ខ្លួនមកអាស៊ីអាគ្នេយ៍។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe។

ទិន្នន័យពីការិយាល័យស្ថិតិ (BPS) បានឱ្យដឹងថា ឥណ្ឌូណេស៊ីមានឱនភាពពាណិជ្ជកម្មចំនួន ៦,៣ ប៊ីលានដុល្លារ នៅខែមករា ដល់ខែមេសា ឆ្នាំ ២០២៥ ធៀបនឹង ៣ ប៊ីលានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការនាំចូលពីចិន បានកើនឡើង ២២,៤ ភាគរយ ដល់ ២៥,៨ ប៊ីលានដុល្លារ ខណៈការនាំចេញរបស់ឥណ្ឌូណេស៊ីទៅចិន បានកើនត្រឹមតែ ៧ ភាគរយ ដល់ ១៨,៩ ប៊ីលានដុល្លារ។
បើតាម Jakarta Globe ការនាំចូលរបស់ឥណ្ឌូណេស៊ីពីចិនភាគច្រើនរួមមានគ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី និងយានជំនិះ និងគ្រឿងបន្លាស់។

ខណៈមានការព្រួយបារម្ភពីលំហូរទំនិញចិន ក្រោមបរិបទពន្ធគយ លោករដ្ឋមន្ត្រី Budi បាននិយាយថា សមតុល្យពាណិជ្ជកម្មរវាងឥណ្ឌូណេស៊ី និងចិន មាននិន្នាការប្រែប្រួលតាមពេលវេលា។
លោក Budi បាននិយាយនៅទីក្រុងហ្សាកាតា កាលពីថ្ងៃពុធថា៖ «ការនាំចេញរបស់យើងទៅកាន់ប្រទេសចិន គឺស្ថិតក្នុងចំណោមកម្រិតខ្ពស់បំផុត។ ឧទាហរណ៍កាលពីឆ្នាំមុន យើងបាននាំចេញទំនិញមានតម្លៃ ៦០ ប៊ីលានដុល្លារទៅចិន ខណៈនាំចូលមកវិញ សរុបមានចំនួន ៧០ ប៊ីលានដុល្លារ»។
លោកបានអះអាងថា មិនមានភស្តុតាងណាមួយដែលបង្ហាញថា ការនាំចេញរបស់ចិន ដែលតម្រង់ទៅអាមេរិកដើមឡើយ ត្រូវបានបញ្ជូនជំនួសទៅឥណ្ឌូណេស៊ី៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


