ព័ត៌មានជាតិ
ច្រកទាំង៥ ក្នុងខេត្តបាត់ដំបង ត្រូវបានភាគីថៃ បិទជាឯកតោភាគី ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៤ ល្ងាច
កាលពីយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ភាគីថៃនៅគ្រប់ច្រកទាំងអស់ដែលជាប់ខ្សែបន្ទាត់ព្រំដែនខេត្តបាត់ដំបង បានជូនដំណឹងមកឱ្យភាគីកម្ពុជា គឺចាប់ពីថ្ងៃទី ៨ ខែមិថុនា នេះតទៅ ភាគីថៃនឹងត្រូវបិទច្រកចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង ៤ល្ងាច ដោយការបើកបិទនេះ គឺធ្វើឡើងសម្រាប់ច្រកតំបន់ និងច្រកអន្តរជាតិ ដោយឡែកសម្រាប់ច្រករបៀងត្រូវបានភាគីថៃទាញបន្លាលួសបិទទាំងស្រុង។

ច្រកទាំង៥ ដែលស្ថិតនៅតាមបណ្ដោយព្រំដែនខេត្តបាត់ដំបងជាប់ប្រទេសថៃ គឺមានច្រកអន្តរជាតិចំនួន២ និងច្រកតំបន់ចំនួន៣ ដែលក្នុងនោះគឺ ច្រកអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ច្រកអន្តរជាតិភ្នំដី ស្ថិតក្នុងស្រុកសំពៅលូន ច្រកតំបន់ ៤០០ ស្ថិតក្នុងស្រុកសំឡូត ច្រកតំបន់អូរអន្លក់ ស្ថិតក្នុងស្រុកកំរៀង និងច្រកតំបន់អូររំដួល ស្ថិតក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលច្រកទាំង ៥ នេះ ត្រូវបានភាគីថៃប្រកាសបិទជាឯកតោភាគី ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៤ ល្ងាច។
ដោយឡែកនៅល្ងាចមិញនេះដែរ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានចេញបទបញ្ជាទៅកម្លាំងដែលឈរជើង តាមបណ្ដាច្រកទាំង៥ ក្នុងទឹកដីខេត្តបាត់ដំបង ជាប់ព្រំដែនថៃ ត្រូវធ្វើការបើកច្រកព្រមៗគ្នាចាប់ពីម៉ោង ៩ព្រឹក និងបិទវិញនៅម៉ោង ៤ល្ងាច។ ដូច្នេះនៅតាមបណ្ដាច្រកនីមួយៗនាព្រឹកថ្ងៃទី ៨ នេះដែរគេសង្កេតឃើញថាមានសភាពស្ងប់ស្ងាត់ ទាំងខាងភាគីកម្ពុជានិងខាងភាគីថៃ ៕
អត្ថបទ៖ សោ និយមរ័ត្ន




-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន