ព័ត៌មានអន្ដរជាតិ
ទីក្រុងមូស្គូ៖ ១០០% អង់គ្លេស ជួយអ៊ុយក្រែន ប្រព្រឹត្តអំពើភេរវកម្មនៅក្នុងដី រុស្ស៊ី
មួយរយៈចុងក្រោយនេះ ទឹកដីរុស្ស៊ីត្រូវរងការវាយប្រហារជាបន្តបន្ទាប់ពីសំណាក់អ៊ុយក្រែន ដូចជាការបំផ្ទុះស្ពាននៅតំបន់គ្រីមៀនិងការបាញ់ដ្រូនលើមូលដ្ឋានទ័ពចំនួន៥កន្លែងជាដើម ហើយជុំវិញរឿងទាំងនេះ ឥឡូវទីក្រុងមូស្គូ បានបញ្ជាក់យ៉ាងច្បាស់ថា ១០០%តែម្តង គឺអង់គ្លេស នៅពីក្រោយជួយទីក្រុងកៀវ ប្រព្រឹត្ត «អំពើភេរវកម្ម»។

ការចោទប្រកាន់នេះគឺចេញពីមាត់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov អំឡុងវេទិកា «អនាគតឆ្នាំ២០៥០» នៅទីក្រុងមូស្គូ កាលពីថ្ងៃចន្ទទី៩ខែមិថុនាដោយលោកនិយាយថា «ហានិភ័យបានឡើងដល់កម្រិតគំរាមកំហែងភេរវកម្មហើយនៅក្នុងទឹកដីរុស្ស៊ី។ ជាការពិត ដ្បិតរឿងទាំងនេះជាស្នាដៃរបស់អ៊ុយក្រែនក៏ដោយ ប៉ុន្តែវាមិនមែនធ្វើឡើងដោយគ្មានការគាំទ្រពីចក្រភពអង់គ្លេសនោះទេ។ ពីមុនរឿងបែបនេះ មានការជួយដោយទាំងអាមេរិកនិងអង់គ្លេស ប៉ុន្តែឥឡូវនៅសល់តែអង់គ្លេសមួយគត់ ១០០%»។
ក្រោយពេលសហរដ្ឋអាមេរិក ហាក់ដកខ្លួនលែងសូវជួយអ៊ុយក្រែនដូចមុន គេឃើញមានមហាអំណាចអឺរ៉ុបមួយចំនួនចេញមុខមាត់ជាងគេក្នុងគាំទ្រទីក្រុងកៀវ ហើយក្នុងនោះរួមមានទាំងអង់គ្លេសនេះផងដែរ។
កាលពីសប្តាហ៍មុន ទីក្រុងឡុងដ៍ ប្រកាសថានឹងផ្គត់ផ្គង់ដ្រូន ១០០ ០០០គ្រឿងដល់អ៊ុយក្រែនត្រឹមខែមេសាឆ្នាំ២០២៦ ពោលគឺច្រើនជាងមុន១០ដងនៃចំនួនដែលខ្លួនធ្លាប់បានសន្យា។

គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃកញ្ចប់ជំនួយយោធាដ៏ធំតម្លៃជាង ៤,៥ពាន់លានផោន ក្នុងគោលបំណងពង្រឹងសមត្ថភាពការពាររបស់អ៊ុយក្រែន ចំពេលកំពុងមានការឈ្លានពានពីរុស្ស៊ី។
បន្ថែមពីលើការចែកចាយដ្រូន អង់គ្លេសក៏បញ្ចប់ការបញ្ជូនគ្រាប់កាំភ្លើងធំចំនួន ១៤០ ០០០គ្រាប់ទៅកាន់អ៊ុយក្រែនដែរ គិតចាប់តាំងពីខែមករាមក ហើយនឹងបែងចែកប្រាក់បន្ថែមចំនួន ២៤៧លានផោនទៀតនៅឆ្នាំនេះ ដើម្បីបណ្តុះបណ្តាលកងកម្លាំងអ៊ុយក្រែន។
សង្គ្រាមរុស្ស៊ី-អ៊ុយក្រែននាពេលបច្ចុប្បន្ន បានបង្ហាញដល់ពិភពលោកទាំងមូលថា ដ្រូនកំពុងក្លាយជាអាវុធ និងជាយានជំនិះគ្មានមនុស្សបើកដ៏សំខាន់នៅលើសមរភូមិទំនើប៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី បន្តសងសឹកអ៊ុយក្រែនចាស់ដៃ, លើកនេះបញ្ជូនដ្រូនវាយប្រហារដល់ទៅជិត ៥០០គ្រឿង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១៤ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស