ព័ត៌មានអន្ដរជាតិ
អាមេរិកស្លាប់ដោយកូវីដ-១៩ឡើងដល់៥សែន៥ម៉ឺននាក់គិតត្រឹមយប់មិញ
តួលេខពលរដ្ឋអាមេរិកស្លាប់ដោយកូវីដ-១៩ឡើងដល់៥៥០ ០០០នាក់គិតត្រឹមយប់ថ្ងៃអង្គារ ទី៣០ ខែមីនា។ នេះបើយោងតាមមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធ (CSSE) របស់សាកលវិទ្យាល័យ Johns Hopkins University។
សម្រាប់តួលេខករណីឆ្លងទូទាំងសហរដ្ឋអាមេរិកឡើងដល់៣០.៣លាននាក់ អ្នកស្លាប់ឡើងដល់ ៥៥០ ០៧៣នាក់កាលពីយប់មិញ។ នេះបើតាមទិន្នន័យរបស់ CSSE។

រដ្ឋកាលីហ្វញ៉ាមានអ្នកស្លាប់ខ្ពស់ជាងគេបំផុតដែលមានដល់ ៥៩០៣០នាក់។ រដ្ឋញូវយ៉កស្ថិតនៅលំដាប់លេខ២មានអ្នកស្លាប់ ៥០ ១៥៨នាក់ ហើយលេខ៣រដ្ឋតិចសាសមានអ្នកស្លាប់៤៨១៣៤នាក់ និងរដ្ឋហ្លរីដាលេខ៤ដែលមានអ្នកស្លាប់៣៣២៤៧នាក់។
សម្រាប់រដ្ឋដែលមានអ្នកស្លាប់ច្រើនជាង១៧០០០នាក់មានដូចជា Pennsylvania, New Jersey, Illinois, Georgia, Ohio, Massachusetts និង Michigan។
សហរដ្ឋអាមេរិកនៅតែជាប្រទេសធ្ងន់ធ្ងរជាងគេបំផុតក្នុងពិភពលោកដោយកូវីដ-១៩រាប់ទាំងអស់ស្លាប់ និងអ្នកឆ្លង ដែលមានជាង២៣%នៃករណីឆ្លងជាសកល និងជិត២០%នៃករណីស្លាប់ជាសកល។
ការស្លាប់ដោយកូវីដ-១៩ នៅអាមេរិកឈានដល់កន្លះលាននាក់កាលពីថ្ងៃទី២២ ខែកុម្ភៈ។
រដ្ឋបាលសន្តិសុខដឹកជញ្ជូនបានរាយការណ៍ពីកំណត់ត្រាពីការធ្វើដំណើរតាមផ្លូវអាកាសថ្មីកំឡុងពេលកូវីដ-១៩ មានអ្នកធ្វើដំណើរជាង១.៥លាននាក់នៅទូទាំងព្រលានយន្តហោះសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ។
អ្នកជំនាញសុខភាពអាមេរិកបានព្រមានថា ការធ្វើដំណើរផ្លូវអាកាសមមាញឹកទូទាំងប្រទេសក្នុងរដូវលំហើយនេះអាចជាមូលហេតុមួយស្ថិតនៅពីក្រោយនៃការផ្ទុះករណីឆ្លងថ្មី។

គំរូដែលធ្វើបច្ចុប្បន្នភាពដោយវិទ្យាស្ថានវាស់វែងសុខភាព និងការវាយតម្លៃនៅសាកលវិទ្យាល័យវ៉ាស៊ីនតោនបានប៉ាន់ស្មានថា តួលេខអ្នកស្លាប់សរុបអាចឡើងដល់៦០០ ១៩៥នាក់ នៅសហរដ្ឋអាមេរិកត្រឹមថ្ងៃទី១ ខែកក្កដា ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន។
ប្រទេសប្រេស៊ីលឈរនៅលំដាប់លេខ២ជាសកលជាមួយនឹងករណីឆ្លងសរុប១២.៦លាននាក់ និងអ្នកស្លាប់៣១៤ពាន់នាក់ ហើយលេខ៣ប្រទេសឥណ្ឌាដែលមានករណីឆ្លង១២.១លាននាក់ និងអ្នកស្លាប់១៦២ពាន់នាក់ និងលេខ៤ប្រទេសបារាំងឆ្លងសរុប៤.៥៩លាននាក់ និងស្លាប់ជាង៩៥ពាន់នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ xinhuanet & Google
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


