ព័ត៌មានជាតិ
មុនបង្រៀនវគ្គនយោបាយដល់យុវជន ឯកឧត្ដម ហ៊ុន ម៉ានី ប្រាប់យុវជនឱ្យគិតដល់បញ្ហាព្រំដែន លើកទឹកចិត្តកងទ័ពជួរមុខ
មុនពេលចាប់ផ្តើមខ្លឹមសារនៃបទឧទ្ទេសនាម លើប្រធានបទ «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងពីស្ថានភាពព្រំដែនដែលកំពុងតែកើតឡើង ដើម្បីដាស់ស្មារតីដល់សិក្ខាកាមទាំងអស់ ត្រូវនឹកគិតដល់បញ្ហាព្រំដែន និងលើកទឹកចិត្តកងទ័ពដែលកំពុងការពារព្រំដែនពីការឈ្លានពានរបស់កងទ័ពថៃ។

ឯកឧត្ដម ហ៊ុន ម៉ានី ប្រាប់យុវជនដូច្នេះ៖«បើទោះបីជាយើងកំពុងសិក្សារៀនសូត្រនៅទីនេះ ក៏ប៉ុន្តែស្មារតីរបស់យើងទាំងអស់គ្នា ឆ្ពោះទៅកាន់ការគិតគូរទៅលើប្រទេសជាតិ ជារួម ជាពិសេសការផ្តល់ជាកម្លាំងទឹកចិត្តពីសមរភូមិខាងក្រោយទៅកាន់កងកម្លាំង ដែលកំពុងឈរជើងនៅជួរមុខតាមបណ្តោយព្រំដែន។»។

បទឧទ្ទេសនាមនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ដែលជាផ្នែកមួយនៃ វគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា កម្រិត២ ជំនាន់ទី១៨ ដោយមានសិក្ខាកាមដែលជាមន្ត្រីគណបក្សមកពីបណ្តាគណបក្សក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងអង្គការយុវជនគណបក្ស ចូលរួមសរុបចំនួន ១៤៧រូប (ស្រី ២០រូប) នៅវិមាន ៧មករា រាជធានីភ្នំពេញ។

បទឧទ្ទេសនាមនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ដែលជាផ្នែកមួយនៃ វគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា កម្រិត២ ជំនាន់ទី១៨ ដោយមានសិក្ខាកាមដែលជាមន្ត្រីគណបក្សមកពីបណ្តាគណបក្សក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងអង្គការយុវជនគណបក្ស ចូលរួមសរុបចំនួន ១៤៧រូប (ស្រី ២០រូប) នៅវិមាន ៧មករា រាជធានីភ្នំពេញ។

នៅក្នុងបទឧទ្ទេសនាមរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គឺបែងចែកជា ៣ផ្នែក៖ ផ្នែកទី១.ការរំលឹកនូវប្រវត្តិ និងការកកើតនៃវិស័យមុខងារសាធារណៈ ជាពិសេសការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈជាបន្តបន្ទាប់កន្លងមក និងសម្រេចបាននូវលទ្ធផលជាច្រើន រហូតមកដល់ពេលបច្ចុប្បន្ន។ ផ្នែកទី២.ឯកឧត្តម ក៏បានរៀបរាប់ពីសមិទ្ធផលដែលសម្រេចបានរយៈពេល ២១ខែ ដែលបន្តការងារកែទម្រង់រដ្ឋបាលសាធារណៈពីអាណត្តិមុនៗ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

រីឯផ្នែកទី៣ នៃបទឧទ្ទេសនាមក្នុងវគ្គអប់រំនយោបាយនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់សារផ្តាំផ្ញើទៅដល់សិក្ខាកាមទាំងអស់ ឱ្យខិតខំអនុវត្តប្រចាំថ្ងៃរៀងៗខ្លួន ក្នុងស្មារតីនៃក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា និងក្នុងស្មារតីរួម នៃការបម្រើប្រទេសជាតិ និងបម្រើផលប្រយោជនប្រជាជនជាគោល ធ្វើយ៉ាងណាចូលរួមអភិវឌ្ឍប្រទេសជាតិផង និងចូលរួមផ្តល់នូវសេវាសាធារណៈ ក៏ដូចជាបម្រើប្រជាពលរដ្ឋដោយស្មោះអស់ពីចិត្ត ក្នុងនាមជាអ្នកបម្រើប្រជាជនពិតប្រាកដ៕


-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ២ ម៉ោង ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា