Connect with us

ជីវិតកម្សាន្ដ

អ្នកសិល្បៈ ប្រកាសឆន្ទ:ចូលរួមហែក្បួនគាំទ្រការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល និងលើកទឹកចិត្តកងទ័ពជួរមុខ

បានផុស

នៅ

សិល្បករសិល្បការិនីល្បីៗរបស់ខ្មែរគ្រប់ទម្រង់ បានប្របង្ហាញពីឆន្ទ:ក្នុងការចូលរួមហែក្បួនគាំទ្រការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល និងលើកទឹកចិត្តកងទ័ពជួរមុខនៅតាមបន្ទាត់ព្រំដែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសឆន្ទ:របស់តារាសិល្ប:ខ្មែរខាងលើនេះ ខណ:ដែលសហភាពសហព័ន្ធយុវជនកម្ពុជាបានត្រៀមរៀបចំកម្មវិធី «បង្ហាញក្តីស្រលាញ់សម្រាប់កម្ពុជា ចូលរួមទាំងអស់គ្នានៅថ្ងៃទី១៨ ខែមិថុនា ខាងមុខនេះ» ដើម្បីបង្ហាញពីការគាំទ្រដល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល និងដើម្បីលើកទឹកចិត្តដល់វីរៈកងទ័ពជួរមុខនៅតាមបន្ទាត់ព្រំដែន។ 

កម្មវិធីនេះនឹងប្រារព្ធឡើងនៅពេលវេលាម៉ោង ០៦:០០ ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ដោយជួបជុំនៅមុខសាលមហោស្រពកោះពេជ្រ រួចធ្វើដំណើរថ្មើជើងឆ្ពោះទៅកាន់វិមានឯករាជ្យ។ ក្នុងចំណោមសិល្បករសិល្បការិនីដែលត្រៀមចូលរួមការហែរក្បួននោះ លោក ណុប បាយ៉ារិទ្ធ បានបញ្ជាក់ថា “ខ្ញុំចូលរួមក្រោមស្មារតីខ្មែរស្រលាញ់ខ្មែរ ខ្មែរតែមួយថ្ងៃទី១៨ ខែមិនថុនា ការដើរថ្មើរជើងបង្ហាញពីឆន្ទៈ និងក្តីស្រលាញ់ចំពោះកម្ពុជាមាតុភូមិកំណើតរបស់យើងគ្រប់គ្នា”។

ដោយឡែក អ្នកគ្រប់គ្រងនិងរៀបចំកម្មវិធី Miss Mera Cambodia កញ្ញា ខាត់ ស្រីច័ន្ទ រៀបរាប់ដែរថា “ខ្ជិលនិយាយច្រើន ជួបគ្នាក្នុងការហែក្បួនគាំទ្រសមរភូមិមុខនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ បើខ្ញុំមិនធ្វើអ្នកណាធ្វើ”។

ក្រៅពីនេះ នៅមានសិល្បករសិល្បការិនីខ្មែរជាច្រើនរូបទៀត ក៏ដូចជាសាធារណជននានា បានបង្ហាញនូវឆន្ទ:របស់ខ្លួនក្នុងការចូលរួមហែរក្បួនគាំទ្រការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល និងលើកទឹកចិត្តកងទ័រជួរមុខនៅតាមបន្ទាត់ព្រំដែនផងដែរ៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៧ ម៉ោង មុន

យោធាថៃប្រើអាវុធបាញ់ស្ទាក់ក្រុមពលករថៃលួចឆ្លងដែនពេលយប់ចូលមកកម្ពុជា

សន្តិសុខសង្គម១២ ម៉ោង មុន

សង្ស័យជាគំនុំ ជនសង្ស័យ ២ នាក់ ជិះម៉ូតូដើររកជនរងគ្រោះ ២ ថ្ងៃហើយ ទើបឃើញឈរមុខផ្ទះ កាប់ដាច់ប្រអប់ដៃជ្រុះមកដី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ពូទីន៖ រុស្ស៊ីនិង​អ៊ុយក្រែន​ជា​ប្រជាជន​តែ​មួយ អ៊ីចឹង​ហើយ​អ៊ុយក្រែន​ទាំង​មូល​គឺ​ជា​របស់រុស្ស៊ី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

តើ​កត្តាអ្វីធ្វើ​ឲ្យ​ លោកស្រី​ ផែថងថាន ​សេសសល់​ឱកាសតិច​បំផុត​រក្សា​អំណាច​?​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ទេសចរណ៍ខេត្តស្រះកែវថៃ រងផលប៉ះពាល់ពីការបិទព្រំដែនជាមួយកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម