ព័ត៌មានជាតិ
គណៈបញ្ជាការឯកភាពរាជធានី ទទួលខុសត្រូវលើសន្តិសុខ ក្នុងកម្មវិធីព្យុហយាត្រាសាមគ្គីភាព របស់ស.ស.យ.ក.
លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី បានសម្រេចក្នុងការប្រគល់ភារកិច្ចដ៏ធំមួយជូនទៅលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង ជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នោះគឺកិច្ចការ ការពារសន្តិសុខ សុវត្ថិភាព ឱ្យបានជោគជ័យ១០០% ក្នុងកម្មវិធី ព្យុហយាត្រាសាមគ្គីភាព របស់សហភាពសហព័ន្ធយុវជន កម្ពុជា ដែលគ្រោងនឹងធ្វើឡើងនាព្រឹកថ្ងៃទី១៨មិថុនាខាងមុខនេះ។

ការសម្រេចរបស់លោកសន្តិបណ្ឌិត នេត សាវឿនបានធ្វើឡើង នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ ក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំកម្មវិធី ព្យុហយាត្រាសាមគ្គីភាព របស់សហភាពសហព័ន្ធយុវជន កម្ពុជានៅសាលារាជធានីភ្នំពេញ។

លោកសន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍លើកឡើងថា បញ្ហាសន្តិសុខសុវត្ថិភាពនៅក្នុងកម្មវិធី ព្យុហយាត្រាសាមគ្គីភាព របស់សហភាពសហព័ន្ធយុវជន កម្ពុជា ត្រូវបានប្រគល់ជូនលោកឃួង ស្រេង ដែលជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មានទាំងកម្លាំងប៉ូលិស កងរាជអាវុធហត្ថនិងកងអង្គរក្សជាអ្នកគាំទ្រដោយផ្ទាល់ ដាច់ខាតពិធីនេះត្រូវតែរក្សាឱ្យបានសន្តិសុខ សុវត្ថិភាព ១០០% មិនត្រូវឱ្យមានហេតុការណ៍អ្វីកើតឡើងដាច់ខាត ទាំងនៅក្នុងរាជធានីភ្នំពេញនិងផ្លូវចេញ ចូលរាជធានីភ្នំពេញ ព្រោះថា នេះជាព្រឹត្តិការណ៍នយោបាយដ៏ធំបំផុតដែលយើងត្រូវតែធ្វើឱ្យបានហ្មត់ចត់បំផុត។

លោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍លើកឡើងផងដែរថា សម្រាប់សហភាពសហព័ន្ធយុវជនកម្ពុជា បានត្រៀមជាមួយនឹងការកែសម្រួលនូវចំណុចខ្លះដើម្បីឱ្យសមស្របទៅនឹងគម្រោងផែនការក្នុងកិច្ច ការពារសន្តិសុខ សុវត្ថិភាពទាំងខ្លឹមសារ ដោយមិនត្រូវបានយកទៅកែច្នៃឡើយ។
បន្ថែមពីនេះសហព័ន្ធយុវជនកម្ពុជា ក៏បានធ្វើលិខិតបញ្ជូនទៅបណ្ដាលស្ថានទូតនានា នៅក្នុងរាជធានីភ្នំពេញ ប្រមាណជាង២០ស្ថានទូតរួចហើយ ដើម្បីឱ្យពួកគាត់បានជ្រាបពីព័ត៌មាននិងប្រាប់ពួកគាត់ឱ្យដឹងពីគោលបំណងរបស់យើងជុំវិញការធ្វើពិធីនេះផងដែរ។

លោកឃួង ស្រេង បានមានប្រសាសន៍បញ្ជាក់ផងដែរថា សម្រាប់ពិធីនេះ យើងមានការបំពាក់មីក្រូតាមដងផ្លូវនិងនៅកន្លែងប្រារព្ធពិធី មានទាំងការពង្រឹងកាមេរ៉ាសុវត្ថិភាព ចាប់តាមបណ្ដាផ្លូវនានា។ ចំណែកខណ្ឌទាំង ១៤ត្រូវបង្កើនចំណុចខ្ពស់ទាំងអស់ ពិសេសកិច្ចការពារ សន្តិសុខ សុវត្ថិភាពជូនស្ថានទូតថៃ ប្រជាពលរដ្ឋថៃនិងអ្នករកស៊ីជនជាតិថៃជាដើម។

ជាមួយនឹងការរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋទូទៅ ដោយមិនត្រូវឱ្យមានសម្លេងផ្ទុះជាដាច់ខាត។ បន្ថែមពីនេះ រដ្ឋបាលរាជធានភ្នំពេញក៏បានត្រៀមនៅរថយន្តសង្គ្រោះ ដោយបានទាក់ទងជាមួយនឹងបណ្ដាលពេទ្យ នានានៅក្នុងរាជធានីភ្នំពេញ ពោលគឺនៅពេលដែលមានបងប្អូនប្រជាពលរដ្ឋ មានបញ្ហាសុខភាពកើតឡើង យើងជួយសង្គ្រោះបានទាន់ពេលវេលា។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានបញ្ជាក់ឱ្យដឹងដែរថា ក្រសួងព័ត៌មាន មានតួនាទី ក្នុងការផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍នយោបាយដ៏ធំនេះ ដោយទូរទស្សន៍ជាតិ និង ទូរទស្សន៍បាយ័នសហការគ្នា។ ចំណែក ឯទូរទស្សន៍ផ្សេងៗ ទៀតក៏ត្រូវបានផ្សាយបន្តផ្ទាល់ទាំងអស់ផងដែរ។ បន្ថែមពីរនេះក្រសួងព័ត៌មាន ក៏បានអនុញ្ញាតឱ្យសារព័ត៌មានជាតិ និងបរទេស ជាច្រើនស្ថាប័នធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយផងដែរ៕
ដោយ ៖ ស្រីរ័ត្ន
















-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


