ព័ត៌មានអន្ដរជាតិ
អាមេរិកចង់ឱ្យវៀតណាម បន្ថយការប្រើបច្ចេកវិទ្យាចិនក្នុងផលិតកម្មខ្លួន
ជាផ្នែកមួយនៃការចរចាពន្ធគយបដិការ សហរដ្ឋអាមេរិកកំពុងជំរុញវៀតណាមឱ្យកាត់បន្ថយការប្រើប្រាស់បច្ចេកវិទ្យាចិននៅក្នុងឧបករណ៍ដែលប្រមូលផ្តុំនៅវៀតណាម សម្រាប់ការនាំចេញទៅអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលស្រង់សម្ដីប្រភព ៣ រូប ជាអនាមិក។

ប្រភពមួយរូបក្នុងនោះ បានលើកឡើងថា ការទាមទាររបស់សហរដ្ឋអាមេរិក គឺជា «ផ្នែកមួយនៃការរៀបចំឡើងវិញនូវខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ដែលនឹងជួយសហរដ្ឋអាមេរិកបន្ថយការពឹងផ្អែកលើសមាសធាតុពីចិន»។
ប្រភពមួយរូបទៀត បានលើកឡើងថា គោលបំណងចុងក្រោយនោះ គឺដើម្បីពន្លឿនការកាត់ផ្តាច់របស់សហរដ្ឋអាមេរិកពីបច្ចេកវិទ្យាទំនើបចិន ខណៈបង្កើនសមត្ថភាពឧស្សាហកម្មរបស់វៀតណាម ដោយលើកឡើងពីឧបករណ៍ VR (Virtual Reality) ថាជាផលិតផងដែលវៀតណាមពឹងផ្អែកខ្លាំងលើបច្ចេកវិទ្យាពីចិនសម្រាប់ការដំឡើង។
គួរគូសបញ្ជាក់ថា វៀតណាមគឺជាមជ្ឈមណ្ឌលផលិតកម្មដ៏ធំរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗដូចជា Apple និង Samsung ដែលជារឿយៗពឹងផ្អែកលើសមាសធាតុផលិតនៅចិន។ Meta និង Google ក៏មានអ្នកម៉ៅការនៅវៀតណាមផងដែរ ដែលផលិតទំនិញដូចជាកាសស្តាប់ត្រចៀក និងស្មាតហ្វូន។ ប្រទេសដែលមានអតិរេកពាណិជ្ជកម្ម ១២៣,៥ ប៊ីលានដុល្លារជាមួយអាមេរិកកាលពីឆ្នាំមុន កំពុងរងនូវហានិភ័យពន្ធគយបដិការ ៤៩ ភាគរយ ពីសហរដ្ឋអាមេរិក៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


