ព័ត៌មានជាតិ
ខេត្តបាត់ដំបងនឹងរៀបចំប៊ូហ្វេទុរេន រយៈពេល ៣ថ្ងៃ ក្នុងព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង
ខេត្តបាត់ដំបង នឹងរៀបចំប៊ូហ្វេទុរេនរយៈពេល ៣ថ្ងៃ ពេញ ដោយចាប់ផ្តើមពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។ ក្នុងនោះ ភ្ញៀវទេសចរគ្រប់ខេត្ត និងគ្រប់ជាតិសាសន៍ អាចមកភ្លក់រស់ជាតិផ្លែទុរេនលេខ១ ក្នុងស្រុកសំឡូតដោយគ្រាន់តែចំណាយថ្លៃសំបុត្រតិចតួចប៉ុណ្ណោះ។

តាមការគួសបញ្ជាក់ពីរដ្ឋបាលខេត្ត «ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៥» នេះ គ្រោងរៀបចំឡើងរយៈពេលមួយសប្តាហ៍ពេញ ដោយចាប់ផ្តើមពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ នឹងមានការរៀបចំជា”ប៊ូហ្វេទុរេន” បាត់ដំបងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ ថ្ងៃទី២៩ ខែមិថុនា។
លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ផ្លែឈើនេះ គឺមានផ្លែឈើចម្រុះ ដែលកសិករបានធ្វើក្នុងរដូវកាលនេះ មានដូចជា ក្រូច មង្ឃុត ទុរេន សាវម៉ាវ ម្នាស់ ប័រ ជាដើម ដែលមានម្ចាស់ចម្ការ និងសហគមន៍មកតាំងលក់ផ្ទាល់ ដើម្បីស្វាគមន៍ដល់ភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសភ្ញៀវបានមកភ្លក់រសជាតិទុរេនលេខ១ ប្រភេទម៉ាន់ថងសំឡូត ក្នុងរយៈពេល ៣ ថ្ងៃក្រៅពីនេះក៏មានតាំងលក់បង្អែមស្នាដៃអ្នកបាត់ដំបងគ្រប់មុខផងដែរ ក្នុងរយៈពេល ១សប្តាហ៍ពេញ។

លោកបន្តថា «ក្នុងព្រឹត្តិការណ៍តាំងពិរព័រណ៍ផ្លែឈើនេះ ក៏មានកម្មវិធីដ៏វិសេសវិសាលមួយដែលមិនធ្លាប់មានផងដែរគឺ “ប៊ូហ្វេ ទុរេន” មានន័យថា លក់សំបុត្រក្នុងតម្លៃសមរម្យមួយសម្រាប់ឱ្យភ្ញៀវជាតិ និងអន្តរជាតិ ចូលភ្លក់រសជាតិទុរេនលេខ១ ប្រភេទម៉ាន់ថងក្នុងស្រុកសំឡូតដ៏ឆ្ងុយឆ្ងាញ់ក្នុងរយៈពេល ៣ថ្ងៃ ដោយអនុញ្ញាតិឱ្យភ្លក់ក្នុងម្នាក់ៗរយៈពេលរហូតដល់ ១ម៉ោង និង ២០នាទី»។

បើតាមលោក ហម អរុណ សំបុត្រដែលលក់ឱ្យភ្ញៀវចូលភ្លក្សរសជាតិទុរេនប្រភេទលេខ១ នេះ សម្រាប់មនុស្សចាស់សំបុត្រមួយ តម្លៃ ៥ម៉ឺនរៀល គឺសម្រាប់ការភ្លក់ក្នុងរយៈពេល ១ម៉ោង និង ២០នាទី គឺមួយចម្អែត។ លោកថា ភ្ញៀវមួយចំនួនមកពីចម្ងាយ ក៏នាំគ្នាចង់កក់សំបុត្រមុនជាច្រើនផងដែរ ព្រោះពួកគេចូលចិត្តទុរេខខេត្តបាត់ដំបង៕
អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


