ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
រដ្ឋមន្ត្រីថៃ៨រូបនៃគណៈរដ្ឋមន្ត្រីថៃ បានដាក់ពាក្យលាឈប់ភ្លាមៗ បន្ទាប់ពីគណបក្ស Bhumjaithai ដែលជាគណបក្សធំទី២ក្នុងរដ្ឋាភិបាលចម្រុះ ប្រកាសដកខ្លួនចេញ ដែលជាការតវ៉ាចំពោះការលេចធ្លាយសំឡេងសន្ទនារវាងនាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត្រ និង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានៅថ្ងៃទី១៨មិថុនា២០២៥។

ការដាក់ពាក្យលាឈប់របស់រដ្ឋមន្ត្រី៨រូបនោះចូលជាធរមានភ្លាមៗនៅថ្ងៃទី១៩មិថុនានេះតែម្តង ហើយ រដ្ឋមន្ត្រីទាំង៨រូបនេះជាកូតាមកពីគណបក្ស Bhumjaithai ដែលជាគណបក្សធំទី២ក្នុងរដ្ឋាភិបាលចម្រុះថៃ ដឹកនាំដោយគណបក្សភឿថៃ របស់លោក លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ដែលជាកូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រ។
នៅមុនការប្រកាសដកខ្លួនរបស់គណបក្ស Bhumjaithai ពីរដ្ឋាភិបាលចម្រុះ គណបក្សធំទាំងពីរ គឺគណបក្ស Pheu Thai និង គណបក្ស Bhumjaithai បានចរចាគ្នា ដើម្បីដោះដូរក្រសួងមួយចំនួន ដោយក្នុងនោះ គណបក្ស Pheu Thai ទាមទារដាច់ខាតយកក្រសួងមហាផ្ទៃពីគណបក្ស Bhumjaithai ទៅគ្រប់គ្រង ដោយប្រគល់មកវិញនូវក្រសួងពីរ គឺក្រសួងសុខាភិបាល និងទីស្តីការគណៈរដ្ឋមន្ត្រី ប៉ុន្តែគណបក្ស Bhumjaithai បានបដិសេធ ធ្វើឲ្យការចរចាចេះតែអូសបន្លាយ រហូតលេចសារសំឡេងសន្ទនារបស់នាយករដ្ឋមន្ត្រីថៃ ដែលធ្វើឲ្យស្ថានភាពនយោបាយថៃកាន់តែអាក្រក់សម្រាប់នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ។
យោងការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានថៃ (TNA) នាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត្រ បានទទួលរងនូវការវាយប្រហារដោយគណបក្សនៅក្នុងរដ្ឋាភិបាលចម្រុះកាន់តែខ្លាំង និងមានចលនាទាមទារឲ្យលោកស្រីចុះចេញពីអំណាចទៀតផង។

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


