ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ផ្លោងគ្រាប់ដាក់មូលដ្ឋានទ័ពអាមេរិកនៅកាតា ហើយព្រមានថានឹងវាយថែមទៀត
រដ្ឋមន្ត្រីការបរទេស Abbas Araqchi បានព្រមានថា អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបម្តងទៀត ប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តសកម្មភាពយោធារបស់ខ្លួន។

សេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទទី២៣ខែមិថុនានេះ ធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់បានវាយប្រហារដោយមីស៊ីលលើមូលដ្ឋានទ័ពអាកាសអាមេរិក al-Udeid ក្នុងប្រទេសកាតា ហើយប្រាប់ថា នេះជា«ការឆ្លើយតបដោយផ្ទាល់ចំពោះការឈ្លានពានរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់អ៊ីរ៉ង់»។
លោក Araqchi បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់នឹង«ឆ្លើយតបម្តងទៀត» ចំពោះសកម្មភាពអរិភាពបន្ថែមណាមួយរបស់អាមេរិក ដែលបង្ហាញនូវឆន្ទៈប្រកបដោយនិរន្តរភាពក្នុងការបន្តវិធានការសងសឹក ប្រសិនបើមានការបង្កហេតុ។
បច្ចុប្បន្ន ពុំទាន់មានរបាយការណ៍ពីអ្នកស្លាប់ឬរបួស ក៏ដូចជាការខូចខាតណាមួយនៅឡើយទេនៅមូលដ្ឋានទ័ពអាកាស al-Udeid។
មូលដ្ឋានទ័ពអាកាស al-Udeid ដែលមានទីតាំងនៅជិតរដ្ឋធានីដូហា គឺជាការដាក់ពង្រាយយោធាដ៏ធំបំផុតរបស់អាមេរិកនៅមជ្ឈិមបូព៌ា និងបម្រើជាទីស្នាក់ការកណ្តាលសម្រាប់ប្រតិបត្តិការដែនអាកាសនៃបញ្ជាការកណ្តាលរបស់ក្រុងវ៉ាស៊ីនតោននៅក្នុងតំបន់។
សូមជម្រាបថា ការផ្លោងគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់ដាក់មូលដ្ឋានទ័ពអាមេរិក ត្រូវគេដឹងថាជាការសងសឹកក្រោយមេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ បើកការវាយប្រហារកម្ទេចទីតាំងនុយក្លេអ៊ែរចំនួនបីដូចជា Fordow, Natanz និង Esfahan នៅក្នុងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២២មិថុនា។ ក្រោយមក អ៊ីរ៉ង់បានថ្កោលទោសលោក ត្រាំ ហើយប្រកាសថា អាមេរិកបានចាប់ផ្តើមសង្គ្រាមដ៏គ្រោះថ្នាក់ប្រឆាំងទីក្រុងតេហេរ៉ង់ហើយ៕
ដោយ៖ ឈាង
ចុចអាន៖ ត្រាំ ប្រកាសថា អ៊ីស្រាអែល-អ៊ីរ៉ង់ យល់ព្រមលើឈប់បាញ់ហើយ តែទីក្រុងតេហេរ៉ង់ ថា មិនពិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


