ព័ត៌មានអន្ដរជាតិ
មន្ទីរបញ្ចកោណ៖ ការវាយប្រហាររបស់អាមេរិក មិនបានបំផ្លាញកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ទេ
យោងតាមរបាយការណ៍ចារកម្មមន្ទីរបញ្ចកោណបានឲ្យដឹងថា ការវាយប្រហាររបស់អាមេរិក លើរោងចក្រនុយក្លេអែរអ៊ីរ៉ង់កាលពីចុងសប្តាហ៍ គឺមិនបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះទេ ផ្ទុយពីការអះអាងរបស់ប្រមុខសេតវិមានដូណាល់ ត្រាំ ដែលថា ការវាយប្រហារនោះគឺទទួលបានជោគជ័យទាំងស្រុង។

ក្នុងរបាយការណ៍ដែលយកមកចុះផ្សាយបន្តដោយសារព័ត៌មាន BBC, ឥទ្ធិពលនៃការទម្លាក់គ្រាប់បែករបស់អាមេរិក គ្រាន់តែបង្អាក់ដំណើរការផលិតនុយក្លេអ៊ែរនៅអ៊ីរ៉ង់ច្រើនខែប៉ុណ្ណោះ ពោលគឺមិនបានបំផ្លាញឃ្លាំងស្តុកសារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់រួចរបស់សាធារណរដ្ឋឥស្លាមមួយនេះទេ។
កាលពីថ្ងៃសៅរ៍ទី២១ខែមិថុនាឆ្នាំ២០២៥ អាមេរិកបានបើកប្រតិបត្តិការ Midnight Hammer វាយប្រហាររោងចក្រនុយក្លេរអ៊ែរអ៊ីរ៉ង់៣កន្លែងដូចជា Fordo, Natanz និង Isfahan ហើយក្រោយមកលោកត្រាំប្រកាសថា ទីតាំងទាំងនោះត្រូវបានកម្ទេចចោល។
ទោះយ៉ាងណា ការវាយតម្លៃចារកម្មរបស់មន្ទីរបញ្ចកោណបង្ហាញថា ម៉ាស៊ីន Centrifuge សម្រាប់ចម្រាញ់អ៊ុយរ៉ាញូមគឺនៅដដែល មានតែរចនាសម្ព័ន្ធលើដីប៉ុណ្ណោះ ដែលត្រូវប៉ះពាល់ខ្លាំង ប៉ុន្តែរចនាសម្ព័ន្ធភាគច្រើននៅក្រោមដីជ្រៅគឺ មិនរងគ្រោះឡើយ។

ទន្ទឹមនោះមានប្រភពជាច្រើនក៏បានប្រាប់ទៅសារព័ត៌មាន CBS ផងដែរថា សារធាតុអ៊ុយរ៉ាញ៉ូមមួយចំនួន ក៏ត្រូវបានអ៊ីរ៉ង់យកចេញពីរោងចក្ររួចទៅហើយដែរ មុនការវាយប្រហាររបស់អាមេរិក។
របាយការណ៍ខាងលើ ក៏ផ្ទុយពីការអះអាងរបស់អនុប្រធានាធិបតីអាមេរិក JD Vance ផងដែរ ដែលនិយាយថា ពេលនេះអ៊ីរ៉ង់មិនអាចផលិតអាវុធនុយក្លេអ៊ែរបានទេ ព្រោះការវាយប្រហារនាពេលថ្មីៗនេះរបស់ក្រុងវ៉ាស៊ីនតោនបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរដ៏សំខាន់របស់ទីក្រុងតេហេរ៉ង់ បាត់ទៅហើយ។
ក្នុងបទសម្ភាសន៍មួយជាមួយ Fox News កាលពីថ្ងៃទី២៣ខែមិថុនា លោក Vance លើកឡើងថា «អ៊ីរ៉ង់គឺជិតមានអាវុធនុយក្លេអ៊ែរហើយ។ ឥឡូវនេះ អ៊ីរ៉ង់មិនមានសមត្ថភាពក្នុងការបង្កើតអាវុធនុយក្លេអ៊ែរជាមួយឧបករណ៍ដែលពួកគេមានទៀតទេ ព្រោះយើងបានបំផ្លាញវា»៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អនុប្រធានាធិបតីអាមេរិក ប្រកាសថា អ៊ីរ៉ង់អស់សមត្ថភាពផលិតអាវុធនុយក្លេអ៊ែរហើយ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ