ជីវិតកម្សាន្ដ
លោក លៀក លីដា យល់ថា បើផលិតករទុកវិស័យភាពយន្តដើម្បីតែរកប្រាក់ចំណេញ វិស័យនេះនឹងថយក្រោយ
ផលិតករភាពយន្តរបស់ខ្មែរដ៏ល្បីឈ្មោះលោក លៀក លីដា បានបញ្ចេញទស្សន:ក៏ដូចជាខ្លឹមសារដាស់តឿនដល់បណ្តាផលិតករខ្មែរថា បើសិនជាពួកគេចាត់ទុកវិស័យភាពយន្តជាកន្លែងរកប្រាក់ចំណេញ គឺវិស័យនេះនឹងត្រូវបានគេមើលងាយ។

ថ្វីដ្បិតតែជោគជ័យភាពយន្តខ្នាតធំរបស់ខ្លួនរឿង “ភ្លើងឆេះក្លឹបក្រោមដី” ប៉ុន្តែកន្លងមកលោក លៀក លីដា ដែលជាផលិតករនិងថៅកែផលិតកម្ម LD នៅតែបញ្ចេញទស្សន:ដោយយល់ឃើញថា វិស័យភាពយន្តជាតិ នឹងដើរថយក្រោយក្នុងឆ្នាំ២០២៥ នេះ។
ការលើកឡើងរបស់ផលិតករភាពយន្តរូបនេះ គឺដោយសារលោកមើលឃើញពីសញ្ញាថា ពុំទាន់ឃើញមានបណ្តាផលិតកម្ម ឬផលិករភាពយន្តណាមួយ បង្ហាញពីឆន្ទ:ក្នុងការចំណាយដើមទុន ដើម្បីផលិតរឿងធំៗ ឬតាមបែបស្តង់ដាសម្រាប់ប្រកួតប្រជែងទីផ្សារក្រៅស្រុកនៅឡើយទេ។
ជាមួយគ្នានេះដែរ លោក លៀក លីដា បានលើកឡើងថា “នៅពេលដែលផលិតករចាត់ទុកវិស័យមួយនេះ (ភាពយន្ត) ជាកន្លែងរកប្រាក់ចំណេញតែមួយមុខគត់នោះ ប្រាកដណាស់វិស័យនេះនឹងត្រូវបានគេមើលងាយ”។ ក្នុងនោះដែរក៏មានការបញ្ចេញមតិមួយចំនួន ខណ:គាំទ្រនិងខ្លះទៀតយល់ថា ប្រាក់ចំណេញពិតជាតម្រូវការ តែអ្វីដែលសំខាន់គឺគុណភាពនៃភាពយន្ត។
គួររម្លឹកដែរថា ប្រធានសមាគមផលិតករភាពយន្តខ្មែរ និងជាអ្នកដឹកនាំសម្តែងលោក លៀក លីដា កន្លងមកធ្លាប់បានបង្ហាញនូវក្តីព្រួយបារម្ភដោយលោកយល់ឃើញថា ភាពយន្តខ្មែរនឹងដើរថយក្រោយ ក្នុងឆ្នាំ២០២៥នេះ បើធៀបទៅឆ្នាំ២០២៣ និង២០២៤កន្លង៕ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


