Connect with us

ព័ត៌មានជាតិ

ភ្នំពេញល្មើសបម្រាមគោចរ ចាប់ឡាន-ម៉ូតូទុក ឲ្យមនុស្សទៅធ្វើ​ចត្តាឡីស័ក​នៅផ្ទះ១៤ថ្ងៃ

បានផុស

នៅ

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានថ្លែងកែតម្រូវបម្រាមគោចរបន្ថែមទៀត ដោយបញ្ជាឲ្យអាជ្ញាធរ សមត្ថកិច្ចចាប់ឡាន និងម៉ូតូយកទៅរក្សាទុក ប្រសិនបើអ្នកធ្វើដំណើរតាមដងផ្លូវ មិនអនុវត្តតាមសេចក្តីសម្រេចនៃបម្រាមគោចរចាប់ពីម៉ោង ៨ យប់ដល់ម៉ោង ៥ ព្រឹកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានណែនាំរួចហើយ ដោយប្រាប់អាជ្ញាធរចាប់ផ្តើមអនុវត្តពីថ្ងៃទី ២ ខែមេសានេះថា “សូមកែថា យើងកុំចាំបាច់ឃាត់គាត់ តែយើងរក្សាទុកសម្ភារៈមធ្យោបាយរបស់គាត់  បើគាត់ជិះម៉ូតូយកម៉ូតូទៅទុក ហើយឲ្យមនុស្សទៅធ្វើចត្តាឡីស័កនៅផ្ទះរបស់គាត់ ហើយបើជិះឡានយកឡានទៅទុក ហើយឲ្យមនុស្សទៅធ្វើចត្តាឡីស័កនៅផ្ទះរហូត គ្រប់១៤ ថ្ងៃទើបឲ្យគាត់មកទទួល សម្ភារៈវិញ”។

បើតាមលោក ឃួង ស្រេង  ក្នុងករណីដែលធ្វើចត្តាឡីស័ក ហើយមិនអនុវត្តតាមការណែ​នាំរបស់សមត្ថកិច្ច នោះ និងអនុវត្តការផាកពិន័យបន្ត។

រដ្ឋបាលរាជធានី​ភ្នំពេញ បាន​ដាក់​បម្រាម​គោចររយៈ​ពេល​ពីរសប្តាហ៍ ចាប់ពីថ្ងៃទី​១ ដល់១៤ ខែមេសា វេលាម៉ោង ៨យប់​ដល់ម៉ោង ៥ ព្រឹកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ​ដើម្បីទប់ស្កាត់​ការឆ្លង​រីករាលដាលនៃកូវីដ១៩​។

កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ អនុក្រិត្យ​ស្តីពីវិធាន​ការរដ្ឋបាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លងរីក​រាលដាលនៃជំងឹកូវីដ១៩ និង​ជំងឺ​ឆ្លងកាចសាហាវ និង​ប្រកប​ដោយ​គ្រោះថ្នាក់ធ្ងន់ធ្ងរ​ផ្សេង​ទៀត ដែល​បានចុះ​ហត្ថលេខា​ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

មាត្រា​៤ នៃអនុក្រឹត្យលេខ៥៧ អនក្រ.បក ចែងថា ការធ្វើដំណើរចេញពីលំនៅឋាន អាចត្រូវបាន​ហាមឃាត់ ដោយលើកលែងតែក្នុងករណីចាំបាច់មួយចំនួនប៉ុណ្ណោះ ​ការធ្វើដំណើរ​បំពេញការងារ​ ឬ ប្រកប​មុខ​របរ​អាជីវកម្ម ដែលមិនមានការរឹតបន្តឹង​ ឬ​ហាម​​ឃាត់​ និង​ដោយមាន​​ភ្ជាប់លិខិត​អំពីការងារ​មុខរបរ​ ឬអាជីវកម្ម ការធ្វើដំណើរ​ទៅមន្ទីរពេទ្យ​ សម្ភព ឬ ឱសថស្ថានមូលហេតុ​សុខភាព។

បន្ថែមលើនេះ ​​មាត្រា​៨ បម្រាម​គោចរ​ ដោយរាល់ការធ្វើដំណើរ​ត្រូវបានអនុញ្ញាតដូចមា​នចែងក្នុងមាត្រា​៤ នៃអនុក្រិត្យ​នេះ មិនត្រូវធ្វើ​ឡើង​នៅ​ចន្លោះពីម៉ោង ២០ ដល់ម៉ោង៥ព្រឹក​ លើកលែងចំពោះមូលហេតុសុខភាពបន្ទាន់ មូលហេតុចាំបាច់​ និងបន្ទាន់ ក្នុ​ង​គ្រួសារ​ ការដឹកជញ្ជូន​ទំនិញ​ ការបំពេញការតព្វកិច្ចដែល​បម្រើ​ផល​ប្រយោជន៍ សាធារណៈជាដើម៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១៩ នាទី មុន

Avian Influenza (AI): ការស្វែងយល់អំពីការគ្រប់គ្រង និងការការពារជំងឺផ្ដាសាយបក្សីក្នុងប្រទេស កម្ពុជា

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

អ៊ីស្រាអែល ប្រមូលរបស់ទ្រព្យក្រុមហាម៉ាសត្រៀមបើកផ្លូវចូលទីក្រុងភាគ​ខាងត្បូងហ្គាហ្សា

កីឡា៤១ នាទី មុន

ជើងឯកម៉ុងហ្គោលី Erdene មកដល់កម្ពុជា យប់មិញត្រៀមប្រកួតដណ្តើមខ្សែក្រវាត់

ព័ត៌មានជាតិ១ ម៉ោង មុន

លោកបណ្ឌិត លី ធុជ បញ្ជាក់ពីសារៈសំខាន់នៃការបញ្ជូនរបាយការណ៍តម្លាភាពនៃការអនុវត្តអនុសញ្ញាឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មកររោងចក្រ អ.ជី សប្បាយចិត្តចំពោះការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗលឿនជាងការកំណត់

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៤ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម