ព័ត៌មានជាតិ
មន្ទីរទេសចរណ៍ខេត្តរតនគិរី លើកពេលរៀបចំព្រឹត្តិការណ៍«ចាណាងឆ្នាំងយក្ស» ដោយសារបញ្ហាអាកាសធាតុ
មន្ទីរទេសចរណ៍ខេត្តរតនគិរី នៅថ្ងៃទី២៨ ខែមិថុនានេះ បានចេញសេចក្ដីប្រកាសមួយស្ដីអំពីការប្រែសម្រួល និងធ្វើការលើកពេលព្រឹត្តិការណ៍ «ចាណាងឆ្នាំងយក្ស» ដោយសារបញ្ហាអាកាសធាតុ ខណៈកម្មវិធីត្រូវធ្វើនៅថ្ងៃទី៣០ ខែមិថុនានេះ ផ្លាស់ប្ដូរទៅថ្ងៃទី១ ខែកក្កដា ខាងមុខនេះវិញ ដោយរក្សាទីតាំងនៅកន្លែងដដែល។

លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បញ្ជាក់ថា មូលហេតុដែលត្រូវលើកពេលវេលានេះ ដោយសារតែស្ថានភាពធាតុអាកាសខេត្តរតនគិរី ប៉ុន្មានថ្ងៃនេះ ជួបប្រទះនឹងខ្យល់មូសុងនិរតី និងជ្រលងសម្ពាធទាបពីប្រទេសឥណ្ឌា ដែលនឹងអាចកើតមានជាមានព្យុះភ្លៀងខ្លាំង ហេតុនេះទើបមិនអាចដំណើរការកម្មវិធីបានដូចកាលគ្រោងទុកខាងលើ។

លោកប្រធានមន្ទីរ បន្តថា គោលបំណងដែលបង្កើតព្រឹត្តិការណ៍នេះឡើងមក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្តតំបន់ទេសចរណ៍ និងស្វែងយល់អំពីប្រពៃណីវប្បធម៌របស់ជនជាតិដើមភាគតិច នារដូវកាលបៃតង ក្នុងខេត្តរតនគិរី និងដើម្បីឱ្យព្រឹត្តិការណ៍កាន់តែមានភាពសប្បាយរីករាយ និងអធិកអធម ព្រមទាំងជំរុញចលនា បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមគាំទ្រ នូវផលិតផលរបស់ខេត្តរតនគិរី ភូមិភាគឦសាន នារដូវកាលបៃតង ផងដែរ។

ជាមួយគ្នានោះដែរ លោក ង៉ែត ពិទូ បញ្ជាក់ថា ភ្ងៀវទេសចរ ភ្ញៀវជាតិ និងអន្តរជាតិ ក៏អាចទស្សនារបាំប្រពៃណីជនជាតិដើមភាគតិច យល់ដឹងពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ការរស់នៅរបស់ប្រជាជនកម្ពុជា នៅតំបន់ភូមិឦសាន ជាមួយស្នាដៃធ្វើសម្លចាណាង ដែលចម្អិនដោយជនជាតិដើមភាគតិច ហើយអាចការភ្លក្សចាណាងដោយឥតគិតថ្លៃ និងទិញបន្លែផ្លែឈើពីទីនេះ ពីព្រោះជាពេលវេលាប្រមូលផលដំណាំផ្លែឈើជាច្រើនប្រភេទ រួមមាន៖ សាវម៉ាវ ទុរេន និងផ្លែប័រ ជាដើម។
បន្ថែមពីនេះ ភ្ងៀវទេសចរ និងអ្នកចូលរួមទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ ក៏អាចទស្សនាការប្រគុំតន្ត្រី និងរាំលេងកម្សាន្ត ផងដែរ៕


អត្ថបទ ៖ ខៀវ ចាប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


