ជីវិតកម្សាន្ដ
សមាគមសិល្បករខ្មែរ នឹងនាំយកថវិកាពីសប្បុរសជនជូនកងទ័ពឆាប់ៗ ខណៈ «មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ» ដំណាក់កាលទី១ ទើបបិទបញ្ចប់
ប្រធានសមាគមសិល្បករខ្មែរ នឹងនាំយកថវិកាក៏ដូចជាសម្ភារ:ដែលបានពីសប្បុរសជន ដើម្បីប្រគល់ជូនដល់កងទ័ពដែលកំពុងឈរជើងការពារព្រំដែន ក្នុងពេលឆាប់ៗនេះ បន្ទាប់ពី «មូលនិធិ ស៊ីធីអិន ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ» ដំណាក់កាលទី១ ត្រូវបានបិទបញ្ចប់ កាលពីរាត្រីថ្ងៃទី២៧ ខែមិថុនានេះ។

បើគិតមកទល់ពេលនេះ ដំណើរការ «មូលនិធិ ស៊ីធីអិន ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ» មានរយៈពេលជិតមួយខែហើយ ក្រោមការដឹកនាំរៀបចំពីអ្នកឧកញ៉ា គិត ម៉េង ដោយគោរពអនុវត្តតាមអនុសាសន៍ណែនាំ របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្រោមកិច្ចសហការចូលរួមពីសមាគមសិល្បករខ្មែរ ក្រុមហ៊ុន Cellcard និងធនាគារវីង ផងដែរ។
ឆ្លៀតក្នុងឱកាសបិទបញ្ចប់ដំណាក់កាលទី១នេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ជាប្រធានសមាគមសិល្បករខ្មែរ ក្នុងនាមអ្នកឧកញ៉ា គិត ម៉េង ប្រធាន «មូលនិធិ ស៊ីធីអិន ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ» បានសម្ដែងនូវការគោរពថ្លែងអំណរគុណដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមបរិច្ចាគទៅតាមលទ្ធភាពជាបន្តបន្ទាប់តាំងពីមុនពេល អំឡុងពេលផ្សាយផ្ទាល់ និងរហូតមកដល់ថ្ងៃបិទបញ្ចប់នេះ។
ក្នុងនោះក៏មានកាចូលរួមប់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផងដែរ ដោយក្រៅពីបានផ្ដួចផ្ដើមជំរុញលើកទឹកចិត្តហើយនោះ សម្ដេចទាំងទ្វេក៏បានបរិច្ចាគថវិកាចំនួន ៣០០លានរៀលដល់មូលនិធិក្នុងការទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ ព្រមទាំងបន្តអំពាវនាវដល់សប្បុរសជនជិតឆ្ងាយឱ្យមានការចូលរួមរួមបន្ថែមទៀតផង។


ជាមួយគ្នានោះ លោកជំទាវអ្នកឧកញ៉ាក៏សូមថ្លែងនូវការកោតសរសើរ ថ្លែងអំរគុណ និងចងចាំជាប់ជានិច្ចនូវស្មារតីមហាសាមគ្គីប្រកបដោយឆន្ទ:មនសិកាស្នេហាជាតិរបស់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមលះបង់កម្លាំងកាយចិត្ត ពេលវេលាផ្ទាល់ខ្លួន ក្នុងការួមរួចំណែកក្នុងដំណើរការនៃ«មូលនិធិស៊ីធីអិនទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ» តាំងពីថ្ងៃចាប់ផ្ដើមរហូតដល់បិទបញ្ចប់។
ក្រៅពីការចូលរួមក្នុងសកម្មភាពដោយផ្ទាល់យ៉ាងសស្រាក់សស្រាំហើយនោះ ថ្នាក់ដឹកនាំ ក្រុមការងារ សិល្បករ សិល្បការិនី ជាសមាជិកទាំងអស់ ក៏មាននូវសន្ដានចិត្តដ៏ប្រពៃចូលរួមឧបត្ថម្ភជាថវិកាទៅតាមលទ្ធភាពផងដែរ។ លើសពីនេះ លោកជំទាវអ្នកឧកញ៉ាប្រធានសមាគម ក៏ប្ដេជ្ញាបន្តនាំយកថវិកា ក៏ដូចជាសម្ភារ:ដែលបានពីសប្បុរសជន ដើម្បីប្រគល់ជូនដល់កងទ័ពដែលកំពុងឈរជើងការពារព្រំដែនជាតិយ៉ាងអង់អាចក្លាហានក្នុងពេលឆាប់ៗនេះផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


