ព័ត៌មានជាតិ
ពលរដ្ឋប្រមាណ៥ពាន់នាក់ បង្ខំចិត្តភៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាពវត្តពោធិ៍៥ពាន់ដើម
ព្រះវិហារ ៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសាលាបឋមសិក្សា១ខ្នង ស្មើនឹង៦បន្ទប់ ស្ថិតក្នុងសាលាបឋមសិក្សាក្រពើ៥ នៅភូមិក្បាលខ្លា ឃុំត្បែងមួយ ស្រុកសង្គមថ្មី នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះថា ដោយសារការគំរាមកំហែងឈ្លានពានទឹកដីពីកងទ័ពថៃ នៅតំបន់មួយចំនួននៅតាមព្រំដែន បានធ្វើឱ្យប្រជាពលរដ្ឋប្រមាណ ៥០០០នាក់ មានការភ័យខ្លាច បង្ខំចិត្តភៀសខ្លួនមកស្នាក់នៅបណ្តោះអាសន្នមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ដែលមានចម្ងាយជាង១០០គីឡូម៉ែត្រពីតំបន់ព្រំដែនជួរមុខ។

លោក គីម រិទ្ធី បានថ្លែងថា សង្រ្គាមមិនអាចធ្វើឱ្យយើងមានឱកាសអភិវឌ្ឍន៍អ្វីៗបាននោះទេ ដោយសារបាញ់គ្នា ដោយសារគេចគ្រាប់ ជាក់ស្តែងបច្ចុប្បន្ននេះនៅពេលដែលយើងមានភាពតានតឹងនៅក្នុងវិស័យយោធា ដែលយើងទទួលការគំរាមកំហែងឈ្លានពានពីកងទ័ពថៃ នៅតំបន់មួយចំនួននៅតាមព្រំដែន ធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច បានបង្ខំចិត្តភៀសខ្លួនមកស្នាក់នៅបណ្តោះអាសន្នមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ប្រមាណ ៥ ០០០នាក់ ក្នុងនោះកូនក្មេងចំនួន ១៥០០នាក់ នេះមិនទាន់ផ្ទុះអាវុធរូបភាពធំផង ប្រជាពលរដ្ឋយើងគេចខ្លួនមកបាត់ទៅហើយ ដូច្នេះសង្គ្រាមមានផលអវិជ្ជមានច្រើនណាស់។

ជាមួយគ្នានេះ លោកអភិបាលខេត្តព្រះវិហារ ថ្លែងអំណរគុណចំពោះវិរៈជនរបស់យើង វរកងទ័ពរបស់យើងដែលកំពុងឈរជើងនៅសមូរភូមិមុខ ដែលកំពុងតែការពារទឹកដីរបស់យើងនៅសមូរភូមិមុខ សូមបួងសួងវត្ថុស័ក្កិសិទ្ធ ក្នុងលោក បារមីលោកតាឌី បារមីលោកតាសួង សូមបួងសួង វរកងទ័ពរបស់យើងឱ្យមានសុខភាពល្អ ការពារទឹកដីកម្ពុជាឱ្យបានគង់វង្ស នឹងមិនឱ្យបាត់បង់សូម្បីតែ ១មីលីម៉ែត្រឡើយ។

ចំណែកពលរដ្ឋដែលមិនទាន់ចាក់ចេញពីភូមិឋាន ហើយកំពុងរស់នៅតំបន់ជួរមុខនៃខេត្តព្រះវិហារ ក៏បាននាំគ្នាធ្វើត្រង់សេ កន្លែងសុវត្ថិភាព រៀងៗខ្លួនសម្រាប់ការពារគ្រាប់ផ្លោងផ្សេងៗរបស់យោធាថៃ ផងដែរ៕

ដោយ ៖ ជុន កុសល





-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


